សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្តល់​គំនិត​ផ្តួចផ្តើម​នូវ​ចំណុច​អាទិភាព​ចំនួន​៧ សម្រាប់​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

ថ្លែង​ក្នុងឱកាស​បើក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ដើម្បី​ឲ្យ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដែលជា​ចរន្ត​នៃ​ការរីកលូតលាស់​ផ្នែក​វិទ្យាសាស្ត្រ ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា ដើម្បី​អភិវឌ្ឍ​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ការបង្កើន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ការទំនាក់ទំនង និង​សន្តិសុខ នៅក្នុង​តំបន់ និង​នៅលើ​សកលលោក ខ្ញុំ​សូម​ផ្តល់​គំនិត​ផ្តួចផ្តើម​នូវ​ចំណុច​អាទិភាព​មួយចំនួន​ដល់​អង្គ​សន្និសីទ​ដូចខាងក្រោម​៖

 

 

១. ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​សកលលោក ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍ ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ត ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ និង​ការបង្កើតឡើង​នូវ​កាលានុវត្តភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល​។​

២. បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ព័ត៌មាន​ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ​។​

៣. ពង្រឹង​ការអនុវត្ត​ច្បាប់ ក្រមសីលធម៌​វិជ្ជាជីវៈ ជៀសវាង​ការផ្សាយ​ព័ត៌មាន​ក្លែងបន្លំ គុំនំ​គុំ​គួ​ន ការជេរប្រមាថ ការ​ញុះញង់​បញ្ឆេះ​កំហឹង​ដោយ​ការ​ស្អប់ខ្ពើម រើសអើង បង្ក​ឲ្យ​មាន​អរិភាព បង្កជម្លោះ ជាតិ​សាសន៍ សាសនា ឬ​បំផ្លើស​ព័ត៌មាន​ខុសពី​ការពិត ធ្វើ​ឲ្យ​សភាពការណ៍​មាន​ភាព​តានតឹង​។​

៤. ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ​ទំនាស់​នៃ​ការផ្សាយ​ព័ត៌មាន ដែល​បង្ក​ឲ្យ​កើតមាន​អរិភាព និង​ផលប៉ះពាល់​ផ្សេងៗ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​។​

៥. យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​យល់ដឹង​ទាំង​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ដើរទា​ន់​តម្រូវការ​ទីផ្សារ ការវិវត្ត​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការវិវត្ត​សភាពការណ៍​សកលលោក​។​
៦. ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី ត្រូវមាន​ភាព​វ័យឆ្លាត និង​ចេះ​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្តែង និង​ការវិវត្ត​បច្ចេកវិទ្យា​ទំនើប ដើម្បី​ប្រឈម​នឹង​ការប្រកួតប្រជែង​ទីផ្សារ​ក្នុង​យុគសម័យ​ឌីជីថល​។​

៧. កសាង​គោលនយោបាយ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ បទ​ប្បញ្ញត្តិ​ច្បាប់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បទ​ប្បញ្ញត្តិ​ស្តង់ដា​សុវត្ថិភាព​ឌីជីថល ដែលជា​កត្តាចាំបាច់​ក្នុងការ​គ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ ការធ្វើ​ពាណិជ្ជកម្ម ការទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ខ្ញុំ​សង្ឃឹមថា សន្និសីទ​នេះ នឹង​ពិភាក្សា​យ៉ាង​ផុសផុល​អំពី​កាលានុវត្តភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល បញ្ហា​ប្រឈម​នានា កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ ការប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងបន្លំ ព្រមទាំង​វិធីសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ក្នុង​ស្មារតី​រួមចំណែក​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច នៅក្នុង​តំបន់ និង​សកលលោក ប្រកបដោយ​ចីរភាព និង​សុខសន្តិភាព​យូរអង្វែង​។

​គួររំលឹកថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តសៀមរាប បានប្រកាស​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ