គិត​ត្រឹម​ម៉ោង​១០​ព្រឹក ក្នុង​ទូទាំង​ខេត្តសៀមរាប មាន​អ្នក​បោះឆ្នោត​បាន​ចំនួន​៥០,០៨ ភាគរយ​ហើយ​

លោក នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប បានបញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃអាទិត្យ ទី​២៩ ឆ្នាំ​២០១៨​នេះ មាន​អ្នក​បោះឆ្នោត​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ក្នុង​ទូទាំង​ខេត្តសៀមរាប មាន​ចំនួន​៥០,០៨​ភាគរយ​ហើយ ក្នុងនោះ ៖


១- ស្រុក​អង្គរជុំ ចំនួន ៥០ ភាគរយ​
២- ស្រុក​អង្គរធំ ចំនួន ៦៥ ភាគរយ​
៣- ស្រុក​បន្ទាយស្រី ចំនួន ៤៥ ភាគរយ​
៤- ស្រុក​សូទ្រនិគម ចំនួន ៥០ ភាគរយ​
៥- ស្រុក​ពួក ចំនួន ៥៣ ភាគរយ​
៦- ស្រុក​ស្វាយ​លើ ចំនួន ៤៥ ភាគរយ​
៧- ក្រុង​សៀមរាប ចំនួន ៤៥ ភាគរយ​
៨- ស្រុក​ជីក្រែង ចំនួន ៤៥ ភាគរយ​
៩- ស្រុក​ប្រាសាទបាគង ចំនួន​៥២​ភាគរយ​
១០- ស្រុក​ស្រីស្នំ ចំនួន ៥០ ភាគរយ​
១១- ស្រុក​វ៉ារិន ចំនួន ៥០ ភាគរយ​
១២- ស្រុក​ក្រឡាញ់ ចំនួន ៥១ ភាគរយ

​រីឯ​ដំណើរ​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​រលូន គ្មាន​បញ្ហា​អ្វី​បាន​កើត​មាន​ឡើយ ជាពិសេស​លើ​បញ្ហា​សន្តិសុខ គឺ​ល្អ ។

​សូមបញ្ជាក់​ថា នៅ​ក្នុង​ទូទាំង​ខេត្តសៀមរាប បាន​អ្នកបោះឆ្នោត ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៥៣៥.៥២១​នាក់ ៕

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប