ក្នុង​ឆ្នាំ​២០១៨​ប្រព័ន្ធ​ទ្វារ​ទឹក​ចំនួន​ពីរ​កន្លែង​ក្នុង​ឃុំ​ពាក់​ស្នែង​នឹង​ធ្វើ​ការសាងសង់​


លោក ណែ​ម ខ្លូត សមាជិក​ក្រុម​ព្រឹក្សា​ឃុំ​ពាក់​ស្នែង បាន​លើកឡើង​ថា នៅក្នុង​ឆ្នាំ​២០១៨​នេះ ខាង​ឃុំ​មាន​គម្រោង​ធ្វើ​ទ្វារ​ទឹក​ពីរ​កន្លែង​បន្ថែមទៀត នៅក្នុង​មូលដ្ឋាន​ឃុំ​របស់​លោក ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ការងារ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ដែល​សព្វថ្ងៃនេះ​កំពុង​ធ្វើ​ការដេញថ្លៃ​នៅឡើយ​។

​លោក ណែ​ម ខ្លូត បានលើកឡើង​បន្ថែមទៀតថា ដោយសារតែ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នាពេល​បច្ចុប្បន្ន​នេះ កំពុង​ជួប​ការលំបាក​ក្នុងការ​ធ្វើ​ស្រែ​ម្ការ ដោយសារតែ​មិន​មាន​ទឹក​សម្រាប់​ធ្វើស្រែ និង​ស្រោចស្រព​ដំណាំ​ជាដើម​។

​លោក ណែ​ម ខ្លូត បានលើកឡើង​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​ការសាងសង់​ទ្វារ​ទឹក​ទាំងពីរ​នេះ គឺ​ប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ​។ ខាង​ឃុំ​បាន​ធ្វើ​ការខិតខំ​ធ្វើការ​ហ​ការ​ជាមួយ​អង្គការ​ដៃគូ​ក្នុងការ​ធ្វើ​ប្រព័ន្ធ​ទ្វារ​ទឹក​បន្ថែមទៀត ដើម្បី​បំព​ញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ លោក​ សឿង​ សារិន