ក្នុង​ឆ្នាំ​២០១៩​នេះ សង្កាត់​ទាំង​១២​នៅក្នុង​ក្រុង​សៀមរាប​និង​ធ្វើការ​គ្រប់គ្រង​ដោយ​ខ្លួនឯង​ផ្ទាល់​

លោក​ ហាយ យង់​ប្រធានការិយាល័យ​អភិវឌ្ឍ​ន៏​ក្រុង​បាន​អះអាងថា ដោយ​យោង​ទៅតាម​អនុក្រឹត របស់​រាជរដ្ឋាភិបាល លេខ​១១៣ អនក្រ បក ស្តីពី​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​នៅ​ទីប្រជុំជន សម្រាប់​ខេត្ត​សៀមរាប នៅក្នុង​ឆ្នាំ​២០១៩​នេះ សង្កាត់​ទាំង​១២ នៅក្នុង​ក្រុង​សៀមរាប និង​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​បញ្ហា​សំរាម​ដោយ​ខ្លួនឯង​ផ្ទាល់ ហើយ​ការធ្វើ​បែប​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​នីមួយៗ​មាន​ការទទួលខុសត្រូវ​ទៅលើ​ការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។ ការលើកឡើង​របស់​លោក ហាយ យង់ បែប​នេះ​ក្នុងពេល​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​មតិ ថ្ងៃទី​០៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ ។

​លោក ​ហាយ យង់​ប្រធានការិយាល័យ​អភិវឌ្ឍ​ន៏​ក្រុង បាន​លើកឡើង​បន្ត​ទៀត​ថា ខាង​សាលាក្រុង​និង​ធ្វើ​ការអនុវត្ត​ន៏​គោល​ការ​ខាងលើ​នេះ​ឲ្យ​ខាន​តែ​បាន ដើម្បី​ឆ្លើយតប​ទៅ​និង អនុក្រឹត​របស់​រាជរដ្ឋាភិបាល និង​ជា​គោលជំហរ​របស់​លោក អភិបាល​ក្រុង​សៀមរាប ហើយ​ការរៀបចំ​គោល​ការ​របស់​រាជរដ្ឋាភិបាល​បែបនេះ ដោយ មើលឃើញថា នៅតាម​តំបន់​ទីប្រជុំជន សំរាម​នៅ​តែ​ជាម​ញ្ហា​ចោទ ដែល​យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម​លើ​ការងារ​នេះ​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត៕​

​អត្ថបទ ៖​សឿង សារិន​