ម៉ូតូ​ធុន​ធំ​ប្រភេទ​ម៉ូតូ​នាំ​ក្បួន​ចំនួន​០៥​គ្រឿង ត្រូវបាន​ប្រគល់ជូន​ក​ម្លាំ​ង​នគរបាល​ការិយាល័យ​អង្គរក្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សម្រាប់​ប្រតិបត្តិ​ការជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ​និង​អន្តរជាតិ​

នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត បានប្រគល់​ម៉ូតូ​ធុន​ធំ​ប្រភេទ​ម៉ូតូ​នាំ​ក្បួន​ចំនួន​០៥​គ្រឿង ជូន​ដល់​កម្លាំង​នគរបាល​ការិយាល័យ​អង្គរក្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព បម្រើ​ឲ្យ​កិច្ចប្រតិបត្តិការ​ជូន​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម និង​ទស្សនកិច្ច​ផ្លូវការ ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ។​

​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង បាន​ក្រើនរំលឹក​ដល់​នាយការិយាល័យ និង​កម្លាំង​នៃ​ការិយាល័យ​អង្គរក្ស​ទាំងអស់ សូម​យកទៅ​ប្រើប្រាស់​ក្នុង​ជំនាញ និង ត្រូវ​ចេះ​ថែទាំ​មធ្យោបាយ​សម្ភារ ឲ្យ​បាន​គង់វង្ស ដើម្បី​បម្រើ​ឲ្យ​កិច្ចប្រតិបត្តិការ​នេះ បានយូ​អង្វែង ។​

 

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មាន​ម៉ូតូ​ធុន​ធំ​ប្រភេទ​ម៉ូតូ​នាំ​ក្បួន​ចំនួន​១៤​គ្រឿង ប៉ុន្តែ​បាន​ខូច​អស់​ប្រើប្រាស់​មិនកើត​ចំនួន​០៥​គ្រឿង ៕​