ក្រុម​សហគ្រិន​ប្រមាណ​១០០​នាក់ ចែករំលែក​បទពិសោធ​ន៍ ពី​ការធ្វើ​អាជីវកម្ម​ខ្នាត​អន្ដរជាតិ​នៅ​ខេត្ដ​សៀមរាប​

ក្រុម​សហគ្រិន​មកពី​តាម​បណ្ដា​ខេត្ដ​ក្នុងប្រទេស​កម្ពុជា​ប្រមាណ​១០០​នាក់ បាន​ជួបជុំគ្នា​នៅ​ខេត្ដ​សៀមរាប ដើម្បី​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍ រៀបចំ​ធ្វើ​ផែនការ​អា​ជីក​ម្ម​អោយ​គ្នា​ទៅវិញទៅមក ដើម្បី​រក​គន្លឹះ​ការធ្វើ​មុខ​ជំនួញ​របស់​ពួកគាត់ អោយ​ទទួលបាន​ភាពជោគជ័យ​។​

​លោក ស៊ុន ហ៊ុន ប្រធាន​ក្រុម​ផែនការ​ជំនួញ​ស្ដង់ដារ​អន្ដរជាតិ ហៅ​កាត់​ថា ISBP បាន​ឲ្យ​ដឹងថា ជំនួប​សហគ្រិន​នេះ រៀបចំឡើង​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​គន្លឹះ​ក្នុង​ការកសាង​ផែនទី​បង្ហាញផ្លូវ​គ្រប់​វិស័យ​ជំនួញ ISBP និង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ជំនួញ​ប្រកបដោយ​ប្រសិទ្ធិភាព និង​ដើរ​អោយទាន់​អន្តរជាតិ​។​កម្មវិធី​នេះ​បាន​ប្រ​ព្រិ​ត្តិ​ទៅ​ជោគជ័យ​មាន​ផ្លែផ្កា​ប្រកបដោយ​ទំនាក់ទំនង​វិនិយោគ និង​កិច្ច​សហ​ប្រ​ត្តិ ប​ត្តិ​ការ​ប្រកបដោយ​សហគ្រិន​ភាព ស្របតាម​សន្តិភាព​នៃ​រដ្ឋាភិបាល​ក​ម្ពុ​ជានា​ពេល​ប​ច្ច​ប្បន្ន​។​

​សូមបញ្ជាក់​ផងដែរ​ថា ISBP Group ក៍​ជា​ក្រុម​អ្នកឯកទេស​ក្នុងការ​ប្រឹក្សា​យោបល់​គ្រប់​វិស័យ​ជំនួញ និង រៀបចំ​ផែនការ​ជំនួញ​ស្តង់ដារ​អន្តរជាតិ និង ជា​ក្រុម​អ្នកឯកទេស​ក្នុងការ​រៀបចំ​អាជីវកម្ម​ទូរ​ទៅជា Franchise ជា​លក្ខណៈ​អន្តរជាតិ​។ ផែនការអាជីវកម្ម សម្រាប់​វិនិយោគ​ទៅលើ​ក្រុម​អ្នកជំនួញ​អាជីវកម្ម ក្នុង​យុគ្គ​សម័យថ្មី ដើម្បី​ឱ្យមាន​ជំនាញ​ច្បាស់លាស់ មុន​និង​សម្រេចចិត្ត​ដាក់ទុន វិនិយោគ​ទៅលើ​គម្រោង​ណាមួយ ៕​