ជនជាតិ​អាមេរិក​ម្នាក់​បាន​ស្លាប់ ផ្ទះសំណាក់​មួយ​ក្នុង​ក្រុង​សៀមរាប អាច​បណ្ដាលមកពី​ដាច់​ស​សៃ​ឈាម​ខួរក្បាល​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៦ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ជនជាតិ​អាមេរិក​ម្នាក់​បាន​ស្លាប់ នៅ​បន្ទប់​លេខ​២១ នៃ​ផ្ទះសំណាក់​កា​ហ្វូ​ក​ប៊ូ​ទិច ស្ថិត​ក្នុងភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ឈ្មោះ FERGUSON THOMAS JOHN ភេទ​ប្រុស ជនជាតិ អាមេរិក ឆ្នាំ​កំណើត​១៩៤៥ មុខរបរ​ជា​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន លេខ 505859158 បាន​ចូល​តាម​ច្រកទ្វារ​ព្រលាន​យ​ន្ថ​ហោះ​អន្តរជាតិ​សៀមរាប កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩ ហើយ​បាន​ស្នាក់នៅ​បន្ទប់​លេខ​២១ នៃ​ផ្ទះសំណាក់​កា​ហ្វូ​ក​ប៊ូ​តិច​នេះ ហើយ​បើតាម​ការបំភ្លឺ​រប​ស់បុ​គ្គ​លិ​ក ដែល​ប្រចាំការ និង​រៀបចំ​បន្ទប់ បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​១៦ ថ្ងៃទី​២៨ ខែឧសភា​នេះ ខ្ញុំ​ឆ្ងល់​មិនឃើញ​ភ្ញៀវ​ចេញពី​បន្ទប់ រួម​ក៏​អើតមើល​តាម​បង្អួច បានឃើញ​ភ្ញៀវ​ដេក​ដួល​នៅលើ​ការ៉ូ​ជិត​តុ និង ហៅ​មិន​ឆ្លើយ រួច​បាន​រាយការណ៍​ជូន​ប៉ូលីស ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ការពិនិត្យ​នៅលើ​ខ្លួន​សព ពុំមាន​ស្លាកស្នាម​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​ឡើយ ហើយ​បើតាម​ការសន្និដ្ឋាន​រប​ស់លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ស្លាប់​ដោយសារ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ហើយ​សព​ជនរងគ្រោះ បាន​យកទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ក្រុមគ្រួសារ​មក​ទទួលយក ៕​