ម្សិលមិញ គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំ ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ឃុំ​គោក​ដូង ដែល​កំពុង​រង​ការខ្វះខាត​ទឹក​ប្រើប្រាស់​

កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំ ដឹកនាំ​ដោយ​លោក លុក ផុស អភិបាលស្រុក និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ស្រុក បាន​ដឹកនាំ​កម្លាំងចម្រុះ ក្នុង​កម្លាំង​នគរបាល​ស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ាន់ សុខា​ត់ អធិការ​ស្រុក និង​មានការ​សហការ​ចូលរួម​ពី​កម្លាំង​ផ្នែក​សឹក​រង​ស្រុក កង​អាវុធហត្ថ​ស្រុក និង​ក្រុមប្រឹក្សាឃុំ​គោក​ដូង បាន​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្ចា​រ , ភូមិ​រការ និង​ភូមិ​គោក​ក្រោល សរុប​រួម​ចំនួន​៣២៧​គ្រួសារ ដែល​កំពុង​រង​ការខ្វះខាត​ទឹក​ប្រើប្រាស់ ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន​០៧​រថយន្ត ក្នុងនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ ចំនួន​៤​រថយន្ត និង​រថយន្ត​របស់​ស​ប្បុរ​សជន​ក្នុងស្រុក ចំនួន​៣​រថយន្ត ៕