អាជ្ញាធរ​អប្សរា​ថា​៖​ជន​ណា​ថា​ដី​មួយចំនួន​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ត្រូវបាន​កាត់ចេញ និង​ត្រូវ​ទទួលទោស​តាមច្បាប់​

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា ចំពោះ​បុគ្គល​ដែល​ផ្សាយ​ព័ត៌មាន​បំផុស​ឲ្យមាន​ការទិញ​លក់​ដីធ្លី ក្នុង​តំបន់​រមណីដ្ឋាន​អង្គរ ត្រូវ​រង​វិធានការ​ផ្លូវច្បាប់ តែ​ជំហាន​ដំបូង​ត្រូវ​ធ្វើ​ការណែនាំ ឬ​ក៏​ធ្វើ​កិច្ចសន្យា បើ​ក្នុង​ករណី​នៅតែ​ប្រព្រឹត្ត​បន្ត និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ធ្វើ​អនុវត្តន៍​តាម​និតិ​វិធី​ច្បាប់​។ ការលើក​ឡើងរ​ប់លោក​ឡុង កុសល​បែបនេះ នៅក្នុង​កម្ម​វី​ធី​សន្ទនា​មតិ របស់ វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣MHz ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ ២០១៩។

​លោក ឡុង កុសល បាន​បន្តទៀតថា កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ទៅ​ហាមឃាត់​នៅ​ទីតាំង​មួយចំនួន ដូចជា​ក្នុង​ភូមិ​អញ្ចាញ ភូមិ​អារក្ស​ស្វាយ ស្ថិតនៅក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប ភូមិ​បង្កោង ស្ថិតក្នុង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង សង្កាត់​ទឹក​វិល ដែល​បាន ប្រកាស​លក់​ដីធ្លី​ហើយ​អះអាង​ថា​មានកា​រតាត់​ដី​មួយ​ចំនួន​ចេញពី​រមណីយដ្ឋាន​អង្គរ ។

​លោក​ក៏​បាន​អំពាវនាវ ប្រជាពលរដ្ឋ​កុំ​ជឿរ​ពាក្យ​សំដី​កុហក​បោក​បញ្ឆោត ព្រោះ​តំបន់​ការពារបេតិ​ភ័ណ្ឌ​ពិភពលោក ជា​តំបន់​មួយ​ដែល​បង្កើតឡើង ដោយ​ច្បាប់​ខ្ពស់បំផុត ដូចនេះ​បើសិន​ពលរដ្ឋ មាន​ជា​ចំងល់​ថា​តើ​ដី​នោះ ស្ថិតក្នុង តំបន់​ថែរក្សា​បេតិ​ភ័ណ្ឌ​ពិភពលោក ឬ​ក៏​ស្ថិតនៅ​ក្រៅ​តំបន់​ថែរក្សា​បេតិ​ភ័ណ្ឌ សូម​ធ្វើ​ការទាក់ទង​មក​លោក​ផ្ទាល់​តាម​ទូ​ស័ព្ទ​លេខ ០៩២៨៩៩៩៦៦ ឬក៏​ទាក់ទង ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​លេខ​ទូ​ស័ព្ទ​អ្នក​ទាំងនោះ​អាច​រក​បាន​នៅ​លើ​វេបសាយ ឬ គេហទំព័រ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ធៀង​ ស្រី​មុំ​