​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ មាន​ការរៀបចំ​វេទិកាសាធារណ​:​មួយ ស្តីពី​ការដោះស្រាយ​បញ្ហា​អគ្គិសនី

ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រឡាញ់ ឲ្យ​បាន​ជ្រាបថា នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​ព្រឹក ខាងមុខនេះ នឹងមាន​ការរៀបចំ​វេទិកាសាធារណ​:​មួយ ស្តីពី​ការដោះស្រាយ​បញ្ហា​អគ្គិសនី និង ផែនការ​បន្ត​នៃ​កា​រត​បណ្តាញ​អគ្គិសនី នៅក្នុង​ស្រុក​ក្រឡាញ់ ។

​វេទិកា​នេះ នឹង​រៀបចំឡើង​នៅ​សាលប្រជុំ​សាលាស្រុក​ក្រឡាញ់ ដឹកនាំ​ដោយ​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប រួម​ជាមួយនឹង​វាគ្មិន​កិត្តិយស គឺ​ឯកឧត្តម យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ។

​អាស្រ័យហេតុនេះ ក្នុងនាម​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់ សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រឡាញ់ ចូលរួម​ក្នុង​វេទិកា​នេះ​ឲ្យ​បាន​ច្រើន​កុះករ ។​