វិធានការ​របស់​អាជ្ញា​ធរ​ឃុំ​បឹងមាលា​លើ​បញ្ហា​កង្វះ​ខាត​ទឹក​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨


លោក ហ៊ុន ហា​ត់ មេឃុំ​បឹងមាលា បាន​លើកឡើង​ថា លោក​និង​មាន​វិធានកា​រលើ បញ្ហា​កង្វះ​ខាត​ទឹក​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​ពលរដ្ឋ ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់ ដោយ​លោក​និង​គ្រោង​ថវិកា​មូលនិធិ​ឃុំ​ប្រមាណ​៧១​លាន​រៀល ដើម្បី​ត​បណ្តាញ​ទុយោ​ទឹក​ស្អាត ឲ្យបាន​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​បឹងមាលា បន្ថែមទៀត​។​
Clip :(​កំពុង​ធ្វើ​ការដោះស្រាយ​ហើយ​ទឹក​នោះ​មក​ដល់​ហូ​ស​វត្ត​ទៅ​ហើយ ប៉ុន្តែ​យើង អត់​ទាន់​បាន​ត​ទុយោ​ទៀត​ទេ ព្រោះ​ប្រាក់​មូលនិធិ​ឃុំ​អត់​ទាន់​បាន ហើយ​មិន​ទាន់​បាន ធ្វើ​ការដេញថ្លៃ​នៅឡើយ​ដែរ​។ គម្រោង​ថវិកា​នោះ​វា​មិន​អត់​ទេ​២០១៨ ២០១៩ ហើយ​២០១៧ ២០១៨ ធ្វើ​មិន​រួច​ខ្ញុំ​ធ្វើ​ឲ្យដល់​២០១៩​ធ្វើ​ទាល់តែ​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់​។ )

​លោក គិម ធាន ស្មៀងឃុំ​បឹងមាលា បាន​ឆ្លើយតប​ដែរ​ថា ដោយ​មើលឃើញ​ពី ការលំបាក​ក្នុង​ការខ្វះខាត​ទឹក​ប្រើប្រាស់ អាជ្ញាធរ​ឃុំ​បាន​មាន​វិធានការ ត​បណ្តាញ​ទុយោ​ទឹក ប្រើប្រាស់​ជូន​ដល់​ពលរដ្ឋ​ចំនួន​៤​ភូមិ​ក្នុង​ឃុំ​បឹងមាលា​។ សព្វថ្ងៃនេះ ខាង​លោក​បាន​ធ្វើការ សិក្សា​ពី​ផលប៉ះពាល់​និង​បញ្ហា​ប្រឈម​រួចរាល់​ហើយ​ដែរ ហើយក៏​បាន​ធ្វើ​ការដាក់​ដេញថ្លៃ ប្រហែល​ជា​នៅ​ចុង​ខែ​កញ្ញា ឬ​ដើមខែ​តុលា ឆ្នាំ​២០១៨​នេះ​។
Clip :(២០១៧ ២០១៨​យើង​អត់​ទាន់​បាន​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ​ទេ តែ​គេ​និង​ដាក់​ឲ្យ​យើង ដេញថ្លៃ បើ​មិន​ចុងខែ​៩​ទេ ដើមខែ​១០ បាន​គម្រោង​យើង​ធ្លាក់​គម្រោង​មូលនិធិ​ឃុំ ខាង​អង្គការ គេ​ធ្វើ​រួច​ហើយ​គេ​ត​ពី​លើ​ភ្នំ​ចុះ​មក​ដល់​ដី​រាប​ហ្នឹង​៩​គីឡូ​កន្លះ​ស្មើ​និង ៩.៥០០​ម៉ែត្រ​ថវិកា​របស់ របស់គេ​២៦.០០០​ដូល្លា ហើយ​ទុន​បដិភាព​របស់​ពលរដ្ឋ​៤​ម៉ឺន​រៀល​១​គ្រួសារ ប្រមូលបាន​១៦ លាន​រៀល​។ ទុន​មូលនិធិ​ឃុំ​២០១៧ គឺ​៤១​លាន ២០១៨​គឺ​៧១​លាន​រៀល ទុន​ទាំងពីរ​ឆ្នាំនេះ យើង​យក​មក​ធ្វើ​នៅ​២០១៨​នេះឯង​។ សម្រាប់​មូលនិធិ​ឃុំ​យើង​ដាក់​៤​ភូមិ​គឺ ភូមិ​បឹងមាលា ភូមិ​ទឹក​លិច ភូមិ​ត្រពាំង​ឬ​ស្សី ភូមិ​សក្កដា​។​)​ ​