ម្សិលមិញ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ ចែកជូន​គ្រួសារ​នៅក្នុង​ឃុំ​រើ​ល ដែលមាន​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយ​អគ្គិភ័យ​

កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម គុជ លី​ណា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា រួម​នឹង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​លំនៅដ្ឋាន​ចំនួន​៤​គ្រួសារ ដែល​ហេតុការណ៍​ឆេះ​ផ្ទះ​នេះ កើតឡើង​នៅ​ភូមិ​ចំ​នួ​៣ ក្នុង​ឃុំ​រើ​ល ស្រុក​ពួក រួមមាន​ភូមិ​ស្រះ , ភូមិ​ត្រពាំង​ធំ និង​ភូមិ​ក្បាលក្រពើ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ដោយសារ​មនុស្ស​លួច​ដុត ។

​អំណោយ​មនុស្សធម៌​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានផ្ដល់​ជូន​នោះ ក្នុង​១​គ្រួសារៗ ទទួលបាន​មុង​១ – ភួយ​១ – សារុង​១ – ក្រមា​១ – កន្ទេល​១ – ឆ្នាំង​១ – ចាន​៥ – ស្លាបព្រា​៥ – ធុង​ទឹក​១​គូ – ស័ង្កសី​១០​សន្លឹក – អង្ករ​៣០​គីឡូក្រាម និង​ថវិកា​៣០​ម៉ឺន​រៀល , អំណោយ​ដែល​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ពួក ក្នុង​១​គ្រួសារ​ទទួលបាន​មី​១​កេស – ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា ៧​ម៉ឺន​រៀល , អំណោយ​មនុស្សធម៌​រប​ស់​ព្រះ​តេជគុណ ម៉ក់ ប៉ឹង ព្រះ​អនុគណ​ស្រុក​ពួក ប្រទាន​នូវ​ទេយ្យទាន សម្រាប់​គ្រួសារ​និ​មួយៗ​មាន អង្គរ​៥០​គីឡូក្រាម , សម្ភារ​ប្រើប្រាស់​១​កញ្ចប់​ធំ និង​ថវិកា​១០​ម៉ឺន​រៀល និង អាជ្ញាធរ​ឃុំ​រើស ជួយឧបត្ថម្ភ​ថវិកា​១០​ម៉ឺន​រៀល ក្នុង​១​គ្រួសារៗ ។

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម គុជ លី​ណា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​បាន​សម្ដែង​នូវ​ការសោកស្ដាយ​ជាខ្លាំង​ជាមួយ​ក្រុមគ្រួសារ​រងគ្រោះ ដែល​នេះ​ជាការ​រងគ្រោះ​នឹកស្មាន​មិន​ដល់ និង​គ្មាន​អ្នកណា​ចង់​ជួបប្រទះ​ឡើយ ហើយ​សូម​បងប្អូន សូមកុំ​អស់សង្ឃឹម ត្រូវ​ប្រឹងប្រែង​ត​ទៅមុខទៀត ដើម្បី​ជីវភាព​ក្រុមគ្រួសារ ។

​គួររំលឹកថា កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​ករណី​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង នៅ​ភូមិ​ចំនួន​៣ ក្នុង​មូលដ្ឋាន​ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប រួមមាន ៖ ផ្ទះ​ទី​១. របស់​ជនរងគ្រោះ​ឈ្មោះ ញ៉ា​ណ លឿ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ស្រះ មានផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ កម្ពស់​២​ម៉ែត្រ ជញ្ជាំង​ក្ដារ ប្រក់​ស៊ី​ប្រូ ឆេះ​អស់ទាំង​ស្រុង , ផ្ទះ​ទី​២, របស់​ជនរងគ្រោះ​ឈ្មោះ ព្រឿ​ម គង់ ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ធំ មានផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ កម្ពស់​១,៨០​ម៉ែត្រ ប្រក់​ស័ង្កសី ដែល​ខូចខាត​ឆេះ​ស្រូវ​១,៥០​តោន , កង់​១ , ទូរទស្សន៍​១ , ផ្ទាំង​សូ​ឡា​១​គ្រឿង (​ឆេះ​អស់ទាំង​ស្រុង​) , ផ្ទះ​ទី​. របស់​ជនរងគ្រោះ​ឈ្មោះ ភាវ ថា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ក្បាលក្រពើ ខូចខាត​ឆេះ​គ្រឿង​ឈើ​ទុក​ធ្វើ​ផ្ទះ​១​ឈុត , ស្រូវ​១​តោន​កន្លះ , ទូរទស្សន៍ ១ , ផ្ទាំង​សូ​ឡា​១​គ្រឿង ,​កង់​៣​គ្រឿង និង​ប្រាក់​បាត​45.000​បាត ( ឆេះ​អស់ទាំង​ស្រុង​) និង ផ្ទះ​ទី​៤. របស់​ជនរងគ្រោះ​ឈ្មោះ មឿ​ន មឿត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ធំ មានផ្ទះ​ទំហំ​៦​គុណ​នឹង​៥​ម៉ែត្រ មាន​កម្ពស់​២​ម៉ែត្រ , ខូចខាត​ឆេះ​ស្រូវ​២​តោន , ទូរទស្សន៍ ១ , ផ្ទាំង​សូ​ឡា​មួយគ្រឿង (​ឆេះ​អស់ទាំង​ស្រុង ) ។

​ក្នុងករណី​កើតមាន​អគ្គិភ័យ​នេះ បុរស​ម្នាក់​ឈ្មោះ ឡា លា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃធំ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រះ ឃុំ​រើ​ល ស្រុក​ពួក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក សុំ​គោលការណ៍​ឃាត់ខ្លួន ដែល​ជន​រូបនេះ ជាប់​សង្ស័យ​បាន​ប្រព្រឹត្ត​ករណី​បង្ក​ឲ្យ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា គឺ​ដុត​ផ្ទះ ដែល​កើតឡើង​នៅ ៕​