អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ប្រាសាទបាគង ចែក​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​


​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ លោក សូរ ប្លា​តុង ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ប្រាសាទបាគង និង លោក ទៀប ប៊ុន​ឈួ​យ ប្រធានកិត្តិយស​អនុសាខា និង ក្រុមការងារ បាន​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់រ​បើក​ដំបូលផ្ទះ​ចំនួន ២​គ្រួសារ រួមមាន ៖ គ្រួសារ​ទី​១ ៖ លោក បេង រ៉ានី និង​ប្រពន្ធ​ឈ្មោះ ហឿ​ម ស្រី​តូច រស់នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក និង គ្រួសារ​ទី​២៖ លោក សាំង សាក់ និង​ប្រពន្ធ​ឈ្មោះ រិទ្ធី រក្សា រស់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្តែ​ក ដែល​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្គរ​ចំនួន ២៥​គីឡូក្រាម , ទឹកត្រី​១​យួរ , ទឹកស៊ីអ៊ីវ​១​យួរ , ទឹកបរិសុទ្ធ​វី​តា​ល់​១​កេស , មី ១​កេស , តង់​១ , ឡាំង​ទឹក​១ , កន្ទេល​១ , មុង​១ , ភួយ​១ , ចានដែក​១ , ចាន​សម្ល​៥ , ចានបាយ​៥ , ចានស្រាក់​១ និង ថវិកា​ចំនួន ៥៥០.០០០ រៀល ៕​