កូន​ដែល​មិន​បាន​ចូលរៀន​ដោយសារ​តែ​អាណាព្យាបាល​មិន​យល់​ពី​តម្លៃ​សិក្សា​


អាណាព្យាបាល​ដែល​មិន​យល់​ពី​តម្លៃ​សិក្សា បាន​ធ្វើឲ្យប៉ះពាល់​ដល់​អនាគត់​របស់​កូនៗ ដែល​មិន​បាន​ទទួល​នូវ​ចំណេះដឹង​។ ម្យ៉ាងវិញទៀត​អាណាព្យាបាល​មួយចំនួន​យល់ថា ការសិក្សា​ត្រូវ​ប្រើប្រាស់​រយៈពេល​យួរ ហើយ​ប្រើប្រាស់​ថវិកា​អស់​ច្រើន​ទើប​ទទួលបាន​ផល​។ ការលើកឡើង​បែប​នេះ​របស់ លោក​ណាំង សុខ​ខឿន អនុប្រធាន​ការិយាល័យ​បឋមសិក្សា នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ក្នុង​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​។

​លោក ណាំ​ង សុខ​ខឿន បាន​លើកឡើង​ទៀត​ថា នៅពេល​ដែល​អាណាព្យាបាល បាន​យល់ដឹង​ច្បាស់​ពី​តម្លៃ​នៃ​ការសិក្សា ហើយ​ធ្វើការ​បញ្ជូន​កូន​ទៅ​សិក្សា​នោះ​គឺ​ធ្វើឲ្យ​អ​នាគត់​របស់​កូនៗ​និង​មាន​ភាពល្អប្រសើរ​តាមរយៈ​នៃ​ការសិក្សា ។

​លោក​អនុប្រធាន​ការិយាល័យ​បឋមសិក្សា នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា លោក​បាន​លើកឡើង​បន្ថែមទៀតថា សម្រាប់​ឆ្នាំ​២០១៧ អត្រា​នៃ​ការចុះឈ្មោះ​ចូល​រៀន​មាន​ការកើនឡើង​បើ​ធៀប​ឆ្នាំ​កន្លង​ទៅ ហើយ​លោក​ក៏​សង្ឃឹម និង​ជឿជាក់​ថា​ការ​អត្រា​ចុះឈ្មោះ​ចូល​រៀន​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​នឹង​មាន​ការកើនឡើង​បន្ថែមទៀត​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ លោក​ សឿង​ សារិន​