អ្នកជំនាញ​កសិកម្ម​ចិន​បង្រៀន​បច្ចេកទេស​ដាំ​ស្រូវ​ថ្មី ដល់​កសិករ​ខ្មែរ​នៅ​ខេត្ដ​សៀមរាប​

លោក អ៊ឹង តុង​អៀង អនុប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៤​ខែ​សីហា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ អ្នកជំនាញ​កសិកម្មរ​បស់​ប្រទេស​ចិន បាន​បង្រៀន​បច្ចេកទេស​ថ្មី ពី​បង្កបង្កើនផល​ស្រូវរស្សា​ដល់​ប្រជាកសិករ​ខ្មែរ​ជិត​១០០​នាក់ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ដើម្បី​អោយ​ពួកគាត់​ធ្វើស្រែ​ទទួលបាន​ផល​ស្រូវ​ច្រើន ខុស​ពី​ការ​ស្រែ​តាម​ធម្មតា ហើយ​អ្នកជំនាញ​កសិកម្ម​នេះ មក​ពី​ក្រុមហ៊ុន Forword របស់​ប្រទេស​ចិន ដែល​ពួកគាត់​បាន​បង្ហាត់បង្ហាញ​ទាំង​ការថែទាំ​ស្រូវ និង​ការ​ស្ទូង​ស្រូវ តាម​បច្ចេកទេស​ថ្មី​មកពី​ប្រទេស​ចិន ។

​លោក​បាន​បញ្ជាក់ទៀតថា អ្នកជំនាញ​ទាំងនោះ​បាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ចិន ហើយ​ការ​បង្រៀងន​នេះ ធ្វើឡើង​តាម​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុមហ៊ុន​ចិន​បង្រៀន​វិធីសាស្ដ្រ​ធ្វើ​វស្សា​តាម​បច្ចេកទេស​ថ្មី​នៅ​តំបន់​នោះ​ដើម្បី​ធ្វើ​ឲ្យ​កសិករ​ខ្មែរ ចេះ​ពី​របៀប​ស្ទូង​ស្រូវ និង​ការធ្វើ​ស្រូវ​របៀប​បច្ចេក​ទំនើប ការ​ជ្រើស​រើ​ពូជ និង​ការប្រើ​ម៉ាស៊ីន​ស្ទូងស្រូវ​បែប​ទំនើប​ផងែរ ដើម្បី​ឲ្យ​ពួកគាត់ ទទួល​បាន​ទិន្នផល​ល្អ​និង​ដើម្បី​ជួយ​ឲ្យ​ជីវភាព​របស់​ពួកគេ​ធូរធារ ។

​អ្នកជំនាញ​កសិកម្ម​ប្រទេស​ចិន បានឲ្យដឹងថា ការបង្រៀន​បច្ចេក​ថ្មី​នេះ វា​ធ្វើឲ្យ​កសិករ​ទទួលបាន​ផល​ច្រើន ជាង​ការធ្វើ​ស្រូវ​ដោយ​ប្រើ​កម្លាំង​ពលកម្ម ហើយ​ប្រសិនបើ​ប្រជាកសិករ​អនុវត្ដ​តាម​បច្ចេកទេស​នេះ​ត្រឹមត្រូវ នឹង​ទទួល​ផល​ស្រូវ​ក្នុង​មួយ​ហិកតា​ពី​៥​តោន​ទៅ​៦​តោន លើស​ពី​មនុស្ស​ស្ទូវស្រូវ​ធម្មតា​៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​