ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ប្រគល់​អាវុធ​កែច្នៃ​ចំនួន ១១​ដើម ជូន​ដល់​សមត្ថកិច្ច​

ក្នុងឱកាស​ដែល​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្នងភ្នំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ និង​មេភូមិ​សង្កែ​ឡាក់ ឃុំ​ខ្នងភ្នំ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩ នេះ ហើយ​ក្រោយពី​បាន​ស្តាប់​ការផ្សព្វផ្សាយ​ចប់ ប្រជាពលរដ្ឋ​ភូមិ​ព្រះ​សង្កែ​ឡាក់ បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​ចំនួន​១១​ដើម ក្នុងនោះ​កាំភ្លើង​ព្រៃ​ចំនួន​០៨​ដើម និង​កាំភ្លើង​ខ្យល់​ចំនួន​០៣​ដើម ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល យកមក​អាវុធ​កែច្នៃ​ខុសច្បាប់​ទាំងនោះ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ។

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩ គិត​មកទល់ពេលនេះ មាន​អាវុធ​កែច្នៃ​សរុប​ចំនួន​២១២​ដើម​ហើយ ដែល​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ប្រគល់ជូន​ដល់​សមត្ថកិច្ច​នគរបាល ក្នុងនោះ នៅ​ស្រុក​ស្វាយ​លើ ចំនួន ១៩០ ដើម មាន​ប្រភេទ​អាវុធ​ខ្យល់​ចំនួន​៨៤​ដើម និង អាវុធ​ព្រៃ​ចំនួន ១០៦ ដើម និង នៅ​ស្រុក​វ៉ារិន ចំនួន ២២ ដើម ជា​ប្រភេទ​អាវុធ​ខ្យល់ ៕