អាជ្ញាធរ​ឃុំ​ត្រី​ញ័រ​នឹង​ធ្វើ​ការជួសជុល​ផ្លូវ​នៅ​អំឡុង​ឆ្នាំ​២០១៩​ខាងមុខ​

កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ លោក ទៀប ទឿង មេឃុំ​ត្រី​ញ័រ ស្រុក​ពួក បាន​ឆ្លើយតប​ក្នុង​បទ​យកការណ៍​ថា ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង ៣.៥០០​ម៉ែត្រ​នោះ និង​ធ្វើ​ការជួសជុល ដោយ​គ្រោង​ប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ​ក្នុង​ឆ្នាំ​២០១៩​។ (​ផ្លូវ​នោះ​ចាប់ពី​ក្បែរ​សាលាឃុំ​ទៅខាង​ភូមិ​ស្វាយ ប៉ុន្តែ​ខាង​ភូមិ​គោក​ដូង ប៉ុន្តែ​ផ្លូវ​នេះ​ស្ថិត​ក្នុង​គម្រោង​២០១៩)​។

​លោក ទៀប ទឿង បាន​លើកឡើង​បែប​នេះ បន្ទាប់ពី​លោក​បាន​ដឹង​ពី​ប្រជាពលរដ្ឋ​បាន រអ៊ូរទាំ​ថា ផ្លូវ​នេះ​ពិតជា​ពិបាក​ធ្វើ​ដំណើ​រណាស់ ហើយ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ក្នុងការ​ធ្វើ ផ្លូវ​នេះ​ឲ្យបាន​ឆាប់​ផង​។ (​ដី​ភក់ ខែវស្សា សូម​ឲ្យ​ឃុំ​ធ្វើឲ្យ​បាន​លឿន​ដើម្បីឲ្យ​ធ្វើដំណើរ​ស្រួល​)​។

​យ៉ាងណាមិញ លោក​មេឃុំ​ត្រី​ញ័រ បាន​បន្តថា សូម​ប្រជាពលរដ្ឋ​អត់ធ្មត់​ក្នុង​ការរង់ចាំ បន្តិច​លោកអ្នក​និង​ទទួលបាន​ផ្លូវ​ស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ហើយ​។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​ក៏​ត្រូវ​ចូលរួម​សហការ​ក្នុង​ការថែរក្សា​ផ្លូវ​ដែល​ធ្វើ​រួច ដើម្បី​ប្រើប្រាស់​បាន​យូរ​ផងដែរ​៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ស៊ូ​ រក្សា