ចំនួន​អ្នក​ឆ្លង COVID-19 លើ​លោក​កើន​ដល់​ជាង ១០.៧​លាន​នាក់ ស្លាប់​ជិត ៥២​ម៉ឺន​នាក់ និង​ជាសះស្បើយ​ជិត ៦​លាន​នាក់​!


(​បរទេស​)៖ គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែកក្កដា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១០,៧៩២,៩៧២​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ៥១៨,០៤១​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៥,៩៣០,០១៣​នាក់​។​

​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។​
​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ២,៧៧៨,១៣០​នាក់ ស្លាប់​ចំនួន ១៣០,៧៨៥​នាក់ និង​ជាសះស្បើយ​ចំនួន ១,១៥៩,៧៣៤​នាក់​។​
​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង ១,៤៥៣,៣៦៩​នាក់ ស្លាប់​ចំនួន ៦០,៧១៣​នាក់ និង​ជាសះស្បើយ ៨២៦,៨៦៦​នាក់​។​