សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ផ្ដល់ជូន​អ្នកជំងឺ​ក្រីក្រ​ម្នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩​នេះ លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​រួមមាន​៖​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , អា​យឺត​២ , អង្ករ​៥០​គីឡូក្រាម និង​ថវិកា​ចំនួន​១​លាន​រៀល ផ្ដល់ជូន​កញ្ញា លាន ចន្ទ្រា អាយុ​២៣​ឆ្នាំ ជា​ជនក្រីក្រ កំព្រា​ឪពុក មាន​ទីលំនៅ​ក្នុង​ស្រុកចំកា​រលើ ខេត្តកំពង់ចាម ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ ដោយ​វះកាត់​សន្លាក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។

​មានប្រសាសន៍​នាឱកាស​នោះ លោកជំទាវ ទាង អេង ទៀ​សីហា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា និង បាន​លើកទឹកចិត្ត​កុំ​ឲ្យ​អស់សង្ឃឹម ត្រូវមាន​ទំនុកចិត្ត​ជឿជាក់​លើ​គ្រូពេទ្យ​ជំទាញ ហើយ​ត្រូវខិតខំ​ថែរក្សា​សុខភាព​ដើម្បី​ឆាប់​បានជា​សះស្បើយ ពិសេស​ពេល​ត្រលប់​ទៅ​ស្រុកកំណើត​វិញ ត្រូវ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ហើយ​បើ​មាន​អា​ការៈមិន​ស្រួល​សូ ម​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត ហើយ​ក្នុងករណី​មានការ​ចាំបាច់ សូម​ទំនាក់ទំនង​ទៅ​សាខា ឬ​អនុសាខា​កាកបាទក្រហមកម្ពុជា នៅក្នុង​ភូមិសាស្ត្រ​នោះ ។

​សូមបញ្ជាក់ថា ក្នុងឱកាស​នោះដែរ លោកជំទាវ ទាង អេង ទៀ​សីហា និង​សហការី ក៏បាន​នាំយក​ថវិកា​មួយចំនួន ចែកជូន​អ្នកជំងឺ​ផ្សេងទៀត ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ផងដែរ ៕​