សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួលបាន​មុង​និង​ខោអាវ​ចម្រុះ​ពី​កាកបាទក្រហមកម្ពុជា​

កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក អ៊ុង សិរី​ឌី លេខាធិការ​គណៈកម្មាធិកា​រ​សាខា ព្រមទាំង​មន្ត្រី​ប្រតិបត្តិ​សាខា អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា បាន​ទទួល​មុង​ចំនួន​៥០០ និង​ខោអាវ​ចម្រុះ​ចំនួន​២០​កា​តុង ជា​អំណោយ​កាកបាទក្រហមកម្ពុជា​ថ្នាក់ កណ្តាល ដឹកនាំ​ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ដែល​ពី​ធី​នេះ ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ។

​មានប្រសាសន៍​ក្នុងឱកាស​នេះ ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ប្រសាសន៍​ផ្តាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សំណូមពរ​ដល់​សាខា​សូម​យក​អំណោយ​នេះ​ទៅ​ផ្តល់ជូន​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ឲ្យបាន​ទាន់​ពេលវេលា ៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​