គណៈប្រតិភូ​ខេត្តសៀមរាប អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ស្នងការរង​នគរបាល ខេត្តសៀមរាប​


​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ កក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ា​ន ឃុន ប្រធានស្តីទី​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ប្រតិភូ​ខេត្ត រួមមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ក្រុង ស្រុក ឃុំ​សង្កាត់ បាន​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ និង ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​នៃ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ស្នងការរង​នគរបាល​ខេត្ត ដែល​បានទទួល មរណភាព កាលពី​ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ក្នុង​ជន្មាយុ​៥៧​ឆ្នាំ ដោយ​រោគាពាធ ហើយ​សព​ត្រូវបាន​តំកល់ទុក​ធ្វើ​ទក្ខិណាទាន ទៅតាម​ប្រពៃណី​សាសនា​នៅ​វត្ត​កេស​រា​រាម ភូមិ តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ។

​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​នោះដែរ ឯកឧត្តម អ៊ា​ន ឃុន និង ឯកឧត្តម ទៀ សីហា និង ប្រតិភូ បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង នៃ​ការបាត់បង់​មន្ត្រី​ថ្នាក់ដឹកនាំ​មួយរូប​ដ៏​ឆ្នើម​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ដែល​ពោ​ពេញ​ទៅដោយ​បទពិសោធន៍ បច្ចេកទេស ក្នុងការ​ដឹកនាំ និង បំពេញភារកិច្ច ជូន​ជាតិ​មាតុភូមិ​កន្លងមក ព្រមទាំង​បាន​ចូលរួម​ក្នុង​កិច្ច​ការកសាង និង អភិវឌ្ឍន៍​នូវ​សម​ទ្ធិ​ផល​នានា នៅតាម​មូលដ្ឋាន​នៃ​កង​នគរបាលជាតិ ។

​ឆ្លងតាម​ដំណាក់កាល​ក្នុងការ​បំពេញភារកិច្ច​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ដែលជា​ថ្នាក់ដឹកនាំ​មួយ​ដ៏​ឆ្នើម​ក្នុង​ការបញ្ជា​ដឹកនាំ ការបំពេញ​កាតព្វកិច្ច​ការពារជាតិ​មាតុភូមិ ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ ហើយ​ការបាត់បង់​ស្វាមី លោក ឪពុក ជាទី​ស្រឡាញ់រ​បស់បង​ស្រី និង​កូនៗ ចៅៗ​ក៏​ដូច​ថ្នាក់ដឹកនាំ​ខេត្ត ស្នងការ​ខេត្ត អធិការនគរបាល ក្រុង ស្រុក និង​មន្ត្រីរាជការ ដែល​បាត់បង់​នូវ​កម្មាភិបាល​ឆ្មើ​ម​មួយរូប ក៏​ដូច​ការបាត់បង់​នូវ​វត្ថុ​អ្វីមួយ​ដែល​រកត​ម្លៃ​អ្វី​មក​ប្រៀបធៀប ផ្ទឹម​ពុំបាន នៅក្នុង​ក្រុមគ្រួសារ និង សង្គមជាតិ ។

​គណៈប្រតិភូ​បានធ្វើ​ការបូជា​ទៀនធូប ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ សូម​ឲ្យ​លោក​បាន​ទៅកាន់​សុខតិភព​ថ្មី ព្រមទាំង​បែរ​ងាកក្រោយ​ឲ្យ​ពរជ័យ​ដល់​ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឲ្យ​ទទួល​នូវ​សេចក្តីសុខ និង ឲ្យ​ស្គាល់​នូវតែ​សុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ។

​ក្នុងនោះដែរ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានប្រគល់​នូវ​លិខិត​រំលែក​ទុក្ខ​របស់​ខេត្ត និង បច្ច័យ ចំនួន ២​លាន​រៀល ដើម្បី​ចូលរួម​ជាមួយ​ក្រុមគ្រួសា​រ​នៃ​សព ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ យកទៅ​ប្រើប្រាស់​ក្នុង​ពិធី​ធ្វើ​បុណ្យសព​ទៅតាម​គន្លង​ប្រពៃណី​ព្រះ​សាសនា ៕