លោក មាស ជួរ៉ាន្នី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបថា ក្នុងករណីពលរដ្ឋជួបម្ចាស់ផ្ទះជួល ឬក្រុមហ៊ុនអគ្គិសនីឯកជន យកតម្លៃ
អគ្គិសនីលើសការកំណត់ អាចរាយការណ៍មកមន្ទីររ៉ែនិងថាមពល តាមទូរស័ព្ទ ០១១៣៣១១១១ និង Facebook របស់អាជ្ញាធរអគ្គិសនីក៏បាន
ចៀសវៀង ពេលមានបញ្ហា មិនបានរាយការណ៍ដល់មន្ត្រីជំនាញឲ្យធ្វើការដោះស្រាយ។
ការលើកឡើងបែបនេះរបស់ លោក មាស ជួរ៉ាន្នី នៅកម្មវិធីសន្ទនាមតិ របស់ វិទ្យុFMជាតិនគរភ្នំ១០៣MHzខេត្តសៀមរាប នៅថ្ងៃទី១២
ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ លោកប្រធានមន្ទីររ៉ែ និងថាមពល បញ្ជាក់ដល់សេវាករអគ្គិសនីទាំង២០ និង ម្ចាស់
ផ្ទះជួលទាំងអស់ត្រូវគោរពតាមការកំណត់នៃការបញ្ចុះតម្លៃអគ្គិសនីនេះ ក្នុងករណីមិនអនុវត្តន៍តាមការណែនាំ ខាងអាជ្ញាធរអគ្គិសនី និង
មន្ទីររ៉ែនិងថាមពល និងចុះពិនត្យ ណែនាំ ឬមានវិធានការតាមច្បាប់ស្តីពីអគ្គិសនី។
គួរឲ្យដឹងដែរថា បើតាមសេចក្តីសម្រេចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ចាប់ពីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១៩នេះ តម្លៃអគ្គិសនី
មានការបញ្ចុះតាមប្រភេ ទនៃការប្រើប្រាស់ដូចជា៖
-អ្នកប្រើប្រាស់ ពី ១ ដល់ ១០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ បញ្ចុះមកនៅ ៣៨០រៀល។
-អ្នកប្រើប្រាស់ ពី ១១ ដល់ ៥០ គីឡូវ៉ាត់ម៉ោង ក្នុងមួយ ខែបញ្ចុះ មក នៅ ៤៨០ រៀល ។
-អ្នកប្រើប្រាស់ពី៥១ដល់២០០ គីឡូវ៉ាត់ម៉ោង ក្នុងមួយខែបញ្ចុះមកនៅ៦១០រៀល។
-អ្នកប្រើប្រាស់លើសពី២០០ គីឡូវ៉ាត់ម៉ោង ក្នុងមួយខែ បញ្ចុះមកនៅ ៧៤០រៀល ។
អត្ថបទ៖ ហាង សុជាតា