អតីតយុទ្ធជន​ជា​ជនពិការ ក្រីក្រ​ម្នា​ក់នៅ​ភូមិ​បង្កោង ក្នុងស្រុក​ប្រាសាទបាគង ទទួលបាន​អំណោយ​ផ្ទះមួយ​ខ្នង ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន​

អតីតយុទ្ធជន​ជា​ជនពិការ មាន​ជីវភាព​ក្រីក្រ​ម្នាក់​ឈ្មោះ មុំ រ៉ា​ឌី មាន​ប្រពន្ធ​ឈ្មោះ មាស ធូ​ក មានកូន​៣​នាក់​ក្នុងបន្ទុក រស់នៅ​ក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទទួលបាន​អំណោយ​ជា​ផ្ទះមួយ​ខ្នង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ហើយ​ការប្រគល់​នេះ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ក្រុមការងារ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ិន ភា​ត់ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប និង ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តសៀមរាប រួម​នឹង​ក្រុមការងារ មាន​លោក​អធិការនគរបាល​ស្រុក​ប្រាសាទបាគង និង​ក្រុមការងារ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ស្រុក និង ឃុំ ជាច្រើនរូប​ទៀត ។

​ជាមួយនឹង​ការទទួលបាន​អំណោយ​ជា​លំនៅដ្ឋាន​នេះ លោក មុំ រ៉ា​ឌី ក៏​ទទួល​បានជា​គ្រឿងឧបភោគ បរិភោគ ជាច្រើន​មុខ​ទៀត រួមមាន ៖ អង្ករ​ចំនួន​១២៥ គីឡូក្រាម , ទឹកត្រី​ចំនួន ៣ យួរ , ទឹកស៊ីអ៊ីវ​ចំនួន ៣ យួរ , ទឹក​សុទ្ធ​ចំនួន ៦​យួរ , មី​ម៉ា​ម៉ា​ចំនួន​១​កេស , ម៉ុង​ចំនួន ១ , ត្រីខ​ចំនួន ១ យួរ , ប៊ីចេង​ចំនួន ១ ថង់ , អំបិល​ចំនួន ២ គីឡូក្រាម និង ថវិកា​ចំនួន​៤២​ម៉ឺន​រៀល ៕​