សម្តេច​ពិជ័យ​សេនា ទៀ បាញ់ លើកទឹកចិត្ត​ឲ្យ​កុមា​រគ​-​ថ្លង់ និង ពិការភ្នែក​នៅ​ខេត្តសៀមរាប ខិតខំ​រៀន​សូ​ត្ រ​កុំ​អស់សង្ឃឹម​នឹង ភាព​ពិការ​របស់ខ្លួន​

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្មួយៗ​ជា​កុមា​រគ​-​ថ្លង់ និង ពិការភ្នែក នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុងឱកាស​នេះ ជាមួយនឹង​ការកោតសរសើរ​ចំពោះ លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​បង្ហាត់ បង្រៀន​ដល់​ក្មួយៗ​ទាំងអស់ រហូត​បានរ​កនូវ​ការងារ​ជូន​ដល់​សិស្ស​គ​ថ្លង់ និង និង​ពិការភ្នែក​បានធ្វើ នៅតាម​បណ្តា​ក្រុមហ៊ុន​ឯកជន ក្នុង​ការរក​នូវ​កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់ខ្លួន ក៏​សូម​សម្តែង​ការអាណិតអាសូរ ចំពោះ​ក្មួយៗ​កុមា​រគ​-​ថ្លង់ និង ពិការភ្នែក​ពី​កំណើត ដែល​ត្រូវ​បានទទួល​ការអប់រំ​រៀនសូត្រ នៅតាម​មជ្ឈមណ្ឌល​នូវ​ចំណេះដឹង​ទូទៅ និង បច្ចេកទេស ក្រោម​ការយកចិត្តទុកដាក់​ពី​លោកគ្រូ អ្នកគ្រូ​ដែលជា​ម្តាយ​ទី​២​របស់​ក្មួយៗ ហើយ​ទាំងនេះ​ក៏​ត្រូវបាន​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ថ្នាក់ ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ តែង​បានធ្វើការ​ផ្គត់ផ្គង់​ជាប្រចាំ​ខែ​ដល់​ក្មួយៗ នៅ​សាលា​កុមា​រគ​-​ថ្លង់ និង ពិការភ្នែក និង បានធ្វើ​ការរៀបចំ​ជួបជុំ​លេង​សប្បាយ​ជាមួយ​ក្មួយៗ​ទៀតផង​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​ទៀតថា សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​គិតគូ​ដល់​កូនៗ ចៅៗ មាន​ពិការភាព​ពី​កំណើត ឲ្យ​មានចំណេះដឹង មុខជំនាញ​ដូច​អ្នក​មិន​ពិការ បាន​ទៅ​បម្រើការ​នៅតាម​បណ្តា​ក្រុមហ៊ុន​ឯកជន ដែល​មិនមាន​ភាព​រើសរ​អើ​ង​ចំពោះ​ជនពិការ​មកពី​កំណើត ពីព្រោះថា​មនុស្ស​យើង​គ្រប់រូប​កើតមក គឺមាន​ទេពកោសល្យ​ទៅតាម​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន មិន​ថា​ជា​ជនពិការ ឬ​មិន​ពិការ​ឡើយ ដូច្នេះ​សម្រាប់​ពេលនេះ សូម​ក្មួយៗ កុមា​រគ​-​ថ្លង់ និង ពិការភ្នែក​ទាំងអស់ ត្រូវ​ស្ដាប់​នូវ​ដំបូន្មាន​របស់លោក​គ្រូ អ្នកគ្រូ និង ចេះ​ជួយ​នូវ​ទុក្ខ​ធុរៈ​មិត្តភក្តិ ចេះ​ស្រឡាញ់​សាមគ្គី​គ្នា​ឲ្យ​បានល្អ នៅក្នុង​មជ្ឈមណ្ឌល ព្រមទាំង​ត្រូវខិតខំ​សិក្សា​រៀនសូត្រ និង ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដែល​សង្គម​ស្អប់ខ្ពើម ។

​ក្នុងឱកាស​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​សាលា​កុមា​រគ​-​ថ្លង់ និង ពិការភ្នែក ដែល​បាន​ប្តូរ​ឈ្មោះ​ទៅជា វិទ្យាល័យ​អប់រំ​ពិសេស សៀមរាប ។

​បើតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី ហុង ធា​រី នាយិកា​វិទ្យាល័យ​អប់រំ​ពិសេស​សៀមរាប បាន​ឲ្យ​ដឹងថា វិទ្យាល័យ​នេះ មាន​អគារសិក្សា​ចំនួន​១២​ខ្នង , មាន​បុគ្គលិក​ចំនួន​៤០​នាក់ ក្នុងនោះ​ស្រី​១៨​នាក់ , មាន​សិស្ស​គ​-​ថ្លង់​ចំនួន ១៣៥​នាក់ ក្នុងនោះ​ស្រី​ចំនួន ៥៥​នាក់ និង សិស្ស​ពិការភ្នែក​ចំនួន ២០​នាក់ ក្នុងនោះ​ស្រី​ចំនួន ០៧​នាក់ ហើយ​សិស្ស​មកពី​បណ្តា​តាម​ខេត្ត​ផ្សេងៗ ស្នាក់នៅ​ក្នុង​សាលា​ចំនួន ១០១​នាក់ មាន​ស្រី​២៨​នាក់ ៕​