មន្ត្រីរដ្ឋបាល​ជលផល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​បឹង​ទន្លេសាប​

កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មន្ត្រីរដ្ឋបាល​ជលផល​ដឹកនាំ​ដោយ លោក សំ ផាន់​ណា នាយ​សង្កាត់​ជលផល​ក្រឡាញ់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដឹកនាំ​ដោយ​លោក​អនុសេនីយឯក ផូ​ភឿ​ត អធិការរង , កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ពណ៍ និង សមាគមន៍​នេសាទ​កែវ​ព៌​ណ បានធ្វើការ​ចុះបង្ក្រាប​ប​ទ​ល្មើស​នេសាទ​ខុសច្បាប់ នៅត្រង់ចំណុច​ភូមិសាស្ត្រ​អូរ​ប្រតប់ ស្ថិតនៅ​ក្នុងភូមិ​កែវ​ព៌​ណ ឃុំ​កែវ​ព៌​ណ ស្រុក​ពួក ដែលជា​លទ្ធ​បាន​បំផ្លាញ​ក្បាល​បរ​ចំនួន​០៦​គ្រឿង , បង្គោល​ចំរឹង​ចំនួន​៤០០​ដើម , របាំង​សាច់​ចំនួន ១.០០០​ម៉ែត្រ និង ព្រលែង​កូន​ត្រី​ចម្រុះ​ចូលក្នុង​បឹង​ទន្លេ​វិញ​ចំនួន​១០​គីឡូក្រាម ខណៈ​សម្ភារ​ជា​វត្ថុតាង បានប្រគល់​ជូន​ខណ្ឌរ​ដ្ឋ​បាល​ជលផល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕​