បទល្មើស​នេសាទ​សង្កេតឃើញ​មាន​ច្រើន​ក្នុង​ឃុំ​អន្លង់​សំណរ​

លោក សុខ សុទ្ធាវុធ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​មតិ របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣MHz ខេត្ត​សៀមរាប​បង្ហាញថា នៅ​ឆ្នាំ​២០១៨​នេះ តាម​ការសង្កេត​ឃើញ​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់ ស្ថិតនៅក្នុង​ឃុំ​អន្លង​សំណរ ស្រុក​ជីក្រែង​មាន​ចំនួន ១៩៦ មុខសញ្ញា ហើយក៏​បាន​ធ្វើ​ការអប់រំ​រួច​ហើយ​ដែរ​។ លោក​បន្តថា អ្នកប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ មេត្តា​បញ្ឈប់ បើ​ពុំ​ដូច​នោះទេ ពេល​បង្ក្រាប​ជា​លើក​ទី​ពីរ និង​សហកា​រណ៍​ជាមួយ​ជំនាញ​ចាប់​បាន​ធ្វើកា​រ​បញ្ជូលទៅ​តុលាការ​។ (​បើ​មុខសញ្ញា​នៅតែ​ប្រព្រឹត្ត​ទៀត ជំនាញ​នឹង​បញ្ជូនទៅ​តុលាការ​)

​ក្នុង​កម្មវិធី​នេះ​ដែរ លោក ដោ​ក វណ្ណ​នេត បាន​បញ្ជាកទៀតថា ក្នុងនាម​លោក​ជា​អាជ្ញាធរ​ស្រុក សម្រាប់​ឆ្នាំ​២០១៩​ខាងមុខ លោក​មាន​ផែនការ​ចុះបង្ក្រាប និង​ធ្វើ​ផ្សព្វផ្សាយ​ឲ្យបាន​ញឹកញាប់ ដើម្បី​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ហើយ​ងាក​មក​ប្រកប​មុខរបរ​ផ្សេង​ក្រៅពី​ការនេសាទ​ខុសច្បាប់ ព្រោះ​ការអនុវត្តន៍​ខុសច្បាប់​នេះ អាជ្ញាធរ​នឹង​ធ្វើការ​ចាប់ខ្លួន​ពលរដ្ឋ ដូចនេះ​បែរជា​ថា​អាជ្ញាធរ​មិន​យោគយល់​ដល់​ពលរដ្ឋ​។ (​យើង​ចង់​កែប្រែ​ឥរិយាបថ​ពួកគាត់ ដោយ​បញ្ជៀន​នូវ​ឧបករណ៍​ខុសច្បាប់​)

 

អត្ថ​បទ​៖​ អ្នក​នាង​ ហាង​ សុជាតា