ជនជាតិ​ឥណ្ឌា​ចំនួន​៥​នាក់ រងរបួស​ធ្ងន់​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ស្រុក​ជីក្រែង​

កាលពី​វេលា​ម៉ោង​ប្រហែល ១២​ៈ​២០​នាទី ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំនុច​ភូមិ ថ្នល់​តា​សិត ឃុំ គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក Camry (​បា​ឡែន​)​ពណ៌ ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AB ៨៣០២ បាន​បែក​កង់​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​បណ្តាល​ឲ្យ​ជនបរទេស​ចំនួន ០៥​នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​សមត្ថកិច្ច បញ្ជូន​មក​សង្គ្រោះ​នៅ​គ្លីនិក​សឹង​រឹទ្ធិ​រ៉េត ក្នុង​ក្រុង​សៀមរាប ។

​ជន​បរទេស​ទាំង​០៥​នាក់​មាន​ឈ្មោះ ៖ ១. ឈ្មោះ DHANJIKA ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ ឥណ្ឌា បម្រើ​ការងារ​នៅ​ភ្នំពេញ ជា​អ្នកបើករថយន្ត (​ត្រូវជា​ប្តី​) រង​របួសស្រាល , ២. ឈ្មោះ PREETI DHANJIKA ភេទ ស្រី អាយុ ៣៦​ឆ្នាំ ជនជាតិ ឥណ្ឌា បម្រើ​ការងារ​នៅ​ភ្នំពេញ ( ត្រូវជា​ប្រពន្ធ​) រងរបួស​បាក់​ដៃ​ខាងស្តាំ , ៣. ឈ្មោះ PRIYAMSHI ភេទ ស្រី អាយុ ១១​ឆ្នាំ ជនជាតិ ឥណ្ឌា (​ត្រូវជា​កូន​) រងរបួស​បាក់ជើង​ខាងស្តាំ , ៤. ឈ្មោះ SHAMAR CHIRANTAN ភេទ ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ឥណ្ឌា (​ត្រូវជា​ឪពុក​) រងរបួស​បាក់​កដៃ និង ៥. ឈ្មោះ SUMAN ភេទ ស្រី អាយុ ៥៨​ឆ្នាំ ជនជាតិ ឥណ្ឌា (​ត្រូវជា​ម្តាយ ) រងរបួស​បាក់​ឆ្អឹងជំនី ៕

​អត្ថបទ និង រូបថត : លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​