ភូមិ​ចំនួន​០៥ ក្នុង​ឃុំ​ចន្លាស​ដៃ ស្រុក​ក្រឡាញ់ និង​ទទួលបាន​ផ្លូវ​ក្រាល​កៅស៊ូ ឆ្នាំ​២០១៩


លោក​មេឃុំ​ចន្លាស​ដៃ បានបង្ហាញ​ថា គម្រោង​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ ក្រោយ​ពេល​ឃើញ​ការលំបាក​ក្នុងការ​ធ្វើ​ដំណើ​របស់​ព​ល​រដ្ឋ ឯកឧត្តម​អ្នកឧ​ញ្ញា សៀង ណាំ បាន​សន្យាថា​នឹង​ជួយ​ធ្វើ​ការជួសជុល​ផ្លូវ​មួយ​នេះ​ឡើង ក្នុង​អំឡុង​ដើមឆ្នាំ​២០១៩​ខាងមុខ ។

​ការលើកឡើង​បែប​នេះ​របស់ លោក ប៊ូ​ន ឈឿត មេឃុំ​ចន្លាស​ដៃ ក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣MHz​ខេត្តសៀមរាប នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែតុលា ឆ្នាំ​២០១៨​។ លោក​បន្ថែម​ទៀត​ថា ចំពោះ​បញ្ហា​ផ្លូវ​នេះ សូម​ប្រជាពលរដ្ឋ​មេត្តា​រង់ចាំ និង​សូម​ចូលរួម​នៅ​ពេល​មាន​ផលប៉ះពាល់​ណាមួយ​កើតឡើង ពេល​ចាប់ផ្តើម​អនុវត្ត​គម្រោង​ជួសជុល​។

​សូមបញ្ជាក់​ថា ផ្លូវ​មួយ​ខ្សែ​ខាងលើ​ដែល​លំបាក​ក្នុងការ​ធ្វើ​ដំណើរ​នេះ​មាន​ប្រវែង​ប្រមាណ​ជាង ១១​គីឡូម៉ែត្រ ឆ្លងកាត់​ចេញ​ពី​សាលាឃុំ​ចន្លា​ស់ដៃ ឆ្ពោះ​ទៅកាន់​ភូមិ​ចន្លាស​ដៃ ភូមិ​ខ្នា​រជោ ភូមិ​រុន ភូមិ​គោក​រត់ ភូមិ​ត្រាំ​កង់ និង​ភូមិ​គោក​ត្នោត ភូមិ​គោក​ស្រុក​នៃ​ស្រ​ណា​ល​ផងដែរ​។ ផ្លូវ​នេះ​គ្រោង​នឹង​ធ្វើ​ការជួសជុល​ជា​ប្រភេទ​ផ្លូវ​កៅស៊ូ នៅក្នុង​អំឡុង​ខែ​មីនា ឬ​ខែ​មេសា​ខាង​មុខ​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ហាង​ សុជាតា