​ម្ហូបចំណី ដាក់​លក់​នៅក្នុង​ផ្សារ​ក្រោម រក​ពុំ​ឃើញ​មាន​ហួស​កាលបរិច្ឆេទ និង​មិន​មាន​គុណ​ភាព​ឡើយ​

ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ម្ហូបចំណី​មួយ​គ្មាន​គុណភាព ដែល​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ក្រោម ស្ថិតក្នុង​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តសៀមរាប បានបញ្ជាក់​ថា ក្រោម​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ស្វែងរក​នៅ​ទំនិញ​គ្មាន​គុណភាព គ្មាន​អា​នាម័យ នឹង​ហួស​កាលបរិច្ឆេទ​ជាច្រើន​ថែមទៀត​នៅក្នុង​ផ្សារ​ក្រោម​នេះ គឺ​ពុំ​បាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ម្ហូបចំណី​មួយ​គ្មាន​គុណភាព ព្រមទាំង​អា​នាម័យ​មិនល្អ​ឡើយ​នោះ​ទេ ដែល​គ្រឿងឧបភោគ បរិភោគ​រួមមាន​ដូចជា​៖ សាច់ក្រក ស្ពៃ​ជ្រក់ សណ្តែក​បណ្តុះ គុយទាវ ជ្រក់​ទំពាំង ស្ករត្នោត មឹក បង្គា​សមុទ្រ​របស់​ថៃ បង្គា​សមុទ្រ​របស់​ខ្មែរ និង​គ្រឿង​កំប៉ុង ដប​ជាដើម ពុំមាន​បញ្ហា​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ ៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​