ម្សិ​ល​មិញ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន

​ដោយ​អនុវត្តតាម​ការណែនាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នោះ នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ​អធិការនគរបាល​ស្រុក បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន ដើម្បី​ដឹក​ទឹក​ទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៧៥​គ្រួសារ សម្រាប់ធ្វើ​បុណ្យ​ភូមិ នៅ​ភូមិ​ស្វាយ​ពក ឃុំ​គោកធ្លក​លើ ចំនួន​២​រថយន្ត និង​ចំនួន​២​ឡាន​បន្ថែមទៀត ទៅ​ចែកជូន​សាលារៀន​អនុវិទ្យាល័យ​គោកធ្លក​សង្ឃឹម និង​សាលារៀន​បឋម​តា​ភ្ញា ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់​នៅក្នុង​សាលារៀន ៕​