ស្រុក​ចំនួន​៤​ក្នុង​ខេត្ត​សៀមរាប កំពុង​ជួប​គ្រោះរាំងស្ងួត សម្រាប់​ការងារ​កសិកម្ម​

ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្តសៀមរាប បាន​លើកឡើង​ថា នាពេល​បច្ចុប្បន្ន​នេះ នៅក្នុង​ខេត្ត​សៀមរាប​មាន​ស្រុក​ចំនួន​៤ គឺ ស្រុក​ក្រឡាញ់ ស្រុក​ពួក ស្រុក​សូទ្រនិគម និង​ស្រុក​ជី​ក្រែង ដែល​កំពុង​ជួប​ញ្ហា​ខ្វះខា​តទឹក​ក្នុងការ​ធ្វើ​ការងារ​កសិកម្ម​សម្រាប់​ប្រជាក​សិ​ករ​។ លើ​បញ្ហា​នេះ​ដែរ​ខាង​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម ក៏​បាន​ធ្វើការ​ជួយ​ដោះស្រាយ​បាន​មួយ​ចំនួន ដូចជា​ការផ្តល់​ម៉ាស៊ីនបូមទឹក និង​បាន​ធ្វើការ​ស្តារ​ប្រលាយ​ជាដើម​។ មាន​ប្រសា​ស​ន៏​បែបនេះ​នៅក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុជាតិ​នគរ​ភ្នំ​១០៣MHz នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​៖ វិធានការ​ថែរក្សា​ទឹក​ទុក​ប្រើប្រាស់​នៅក្នុង​រដូវក្តៅ​។

​លោក នួន គ្រឹ​ស្នា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម បាន​លើកឡើង​បន្ត​ទៀត​ថា ជា​រៀងរាល់ឆ្នាំ​ខាង​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម តែងតែ​ធ្វើការ​ត្រៀមលក្ខណៈ​ក្នុងការ​ស្តុប​ទឹកទុក ជូន​ដល់​ប្រជាកសិករ​នៅ​ក្នុង​រដូវប្រាំង ហើយ​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម ក៏​បាន​ធ្វើ​ការជួសជុល និង​ថែទាំ​ប្រព័ន្ធធារាសាស្ត្រ ដែល​មាន​ស្រាប់​នៅក្នុង​ខេត្ត​សៀមរាប ដោយ​ធ្វើ​ការសហការ​ជាមួយ​អ្នកពាក់ព័ន្ធ​ជាច្រើន ធ្វើយ៉ាងណា​ឲ្យ​ប្រជាកសិក​រអាច​ប្រកប​របរ​កសិកម្ម​ឲ្យមាន​ភាពងាយស្រួល ដើម្បី​ជៀសវាង​ជួប​នូវ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​។

​ទន្ទឹម​នេះ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម បាន​ធ្វើ​ការផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាកសិករ​ឲ្យមាន​ការចូលរួម​រក្សាទឹក និង​ត្រូវ​ចេះ​សន្សំសំចៃ​ក្នុង​ការប្រើប្រាស់​ដើម្បី​ត្រៀម​សម្រាប់​ការប្រើប្រាស់​នៅ​រដូវប្រាំង​នេះ​។

​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល បាន​ចេញ​សាចរ​ណែនាំ ស្តីពី ការចាត់ចែង​វិធានការ​ថែរក្សា​ទឹក​ទុក នៅ​រដូវប្រាំង​នេះ មាន​ភ្លៀង​ធ្លាក់​កក់ខែ​តិច មាន​ផ្គ​រន្ទះ និង​ខ្យល់ក​ន្ទ្រា​ក់កើតឡើង​ច្រើន រដូវវស្សា​មក​ដល់​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​៕

 

អត្ថ​បទ​៖​ លោក​ សឿង​ សារិន​