បុរស​ជនជាតិ​បារាំង​ម្នាក់ ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សួត​

សមត្ថកិច្ច​ខេត្ត​សៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​ប្រហែល​២១ ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ ២០១៨​នេះ មាន​ជនជាតិ​បារាំង​ឈ្មោះ STOCKER THIERRYJEANMICHELLOUIS ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៩ កាន់​លិខិតឆ្លងដែន​លេខ​16FV10189 ផុតកំណត់ ០១-០៩-២៦ មុខរបរ​ជាងគំនូរ បាន​ស្លាប់​នៅ​ផ្ទះជួល​ដែល​គាត់​បាន​ស្នាក់នៅ ស្ថិតនៅ​ក្រុម​ទី ៣ ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

​សមត្ថកិច្ច​បានឲ្យ​ដឹង​បន្ថែមទៀតថា ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត​អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការខេត្ត បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សួត ហើយ​សាកសព​ត្រូវបាន​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ​ខេត្តសៀមរាប ដើម្បី​រង់ចាំ​ក្រុមគ្រួសារ ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប