​ស្ថានភាព​ទូទៅ​ផ្សារ​ផល្លា​រាត្រី​អង្គរ ក្នុង​ក្រុង​សៀមរាប​

កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​ល្ងាច​មិញ​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​សៀមរាប អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត , ឯកឧត្តម​បណ្ឌិត នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តសៀមរាប សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ក្នុង​ខេត្ត និង អភិបាល​ក្រុង​សៀមរាប ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទូទៅ​នៅ​ផ្សារ​ផល្លា​រាត្រី​អង្គរ ក្នុង​ក្រុង​សៀមរាប បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ធ្វើ​ការបើកផ្លូវ និង សាងសង់​ផ្លូវ​ចាក់​បេតុង​រួចមក ។​

​រូបថត ៖ លោក យូ វង្ស​