ម្ចាស់ផ្ទះ​សំណាក់ និង​កន្លែង​កំសាន្ត ដែល​អនុញ្ញាត​ឲ្យ​ជនបរទេ​ស​ប្រើប្រាស់​គ្រឿងញៀន នឹង​ប្រឈមមុខ​ច្បាប់​

ម្ចាស់ផ្ទះ​សំណាក់ និង​កន្លែង​កំសាន្ត​ដែល​អនុញ្ញាត​ឲ្យ​ជនបរទេ​ស​ប្រើប្រាស់​គ្រឿងញៀន នឹង​ត្រូវ​បិទ​ការធ្វើ​អាជីវកម្ម​ក្នុងករណី​ស្រាល ហើយ​អាច​ឈាន​ដល់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងអស់​តែ​ម្តង​ក្នុង​ករណី​មាន​បទល្មើស​ធ្ងន់ធ្ងរ និង​ម្ចាស់​អាជីវកម្ម​ត្រូវ​ប្រឈម​មុខ​ច្បាប់​ថែមទៀត​ផង​។

​សម្រាប់​ការជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​របស់​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ទស្សនា​កំសាន្ត​នៅក្នុង​ខេត្ត​សៀមរាប មិន​មាន​ករណី​នេះ​កើតឡើង​នោះទេ ទាំងនេះ​ដោយសារតែ​មាន​ការចូល​រួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​ទេសច​រណ៍​ដែលជា​ដៃគូ​ក្នុង​ការទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​វិស័យ​ទេសចរណ៍​។

​នៅក្នុង​ឆ្នាំ​២០១៨​នេះ ការប្រើប្រាស់​គ្រឿងញៀន​ពី​ជនបរទេស​មាន​ការថយចុះ​គួឲ្យគត់សម្គាល់ ការលើកឡើង​បែប​នេះ​របស់ លោក​វរសេនីយ៍ឯក អ៊ុំ សា​អាត នាយការិយាល័យ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​៖ វិធានការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​វិស័យ​ទេសចរណ៍​៕

 

អត្ថ​បទ​៖ លោក​ សឿង​ សារិន