លំនៅដ្ឋាន​មួយ​ខ្នង នៅ​ភូមិ​កំពង់​តា​យ៉ង ក្នុង​ស្រុក​ពួក ត្រូវ​អគ្គិភ័យ​ឆេះ​អស់​កាល​ពី​យប់មិញ​

​មន្ត្រី​នគរបាល​ស្រុក​ពួក បានឲ្យដឹងថា នៅវេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៩​នេះ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង សង់​ឡើង​អំពី​ថ្ម​មួយ​កំណាត់​មុខ ខាងក្រោយ​ជញ្ជាំង​ក្តារ ប្រក់​ស័ង្កសី មាន​បណ្តោយ​ប្រវែង ១១​ម៉ែត្រ និង​ទទឹង​ប្រវែង​៨​ម៉ែត្រ ជា​របស់​ឈ្មោះ ឡោ វណ្ណះ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ប្រពន្ធ​ឈ្មោះ ស្រី វណ្ណី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មុខរបរ​ធ្វើស្រែ បណ្តាលឲ្យ​ផ្ទះ​ទាំងស្រុង និង​ទ្រព្យសម្បត្តិ​មួយចំនួន ប៉ុន្តែ​មិន​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​នេះ នៅ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ ហើយ​ករណី​នេះ​កំពុង​បន្ត​ការស្រាវជ្រាវ​រក​មូលហេតុ ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប