ប្រជាពលរដ្ឋ​អស់​បារម្ភ​ពី​បញ្ហា បាត់ ឬ ខូច អត្តសញ្ញាណប័ណ្ណ

នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​លើកឡើង​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល បាត់ ឬ ខូច អត្តសញ្ញាណប័ណ្ណ ត្រូវតែ​ធ្វើ​ការដាក់​ពាក្យបណ្តឹង​ទៅកាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​នៅ​ជិត​លោកអ្នក​។​


លោក នៅ អេង វណ្ណ​នី នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​លើកឡើង​បន្ថែមទៀតថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ខូច​អត្តសញ្ញាណប័ណ្ណ នោះ​ត្រូវតែ​ទៅ​ជួប​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ហើយ​ភ្ជាប់​នូវ​អត្តសញ្ញាណប័ណ្ណ​ខូច​នោះ ដើម្បី​ឲ្យ​ខាង​ប៉ុស្តិ៍​រៀបចំ​ឯកសារ​បញ្ជាក់​។

លោក នៅ អេង វណ្ណ​នី បានលើកឡើង​បញ្ជាក់ទៀតថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាត់​អត្តសញ្ញាណប័ណ្ណ​នោះ​មិន​អាច​ធ្វើ​ថ្មី​បានទេ ដោយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជាមុនសិន​៕