សម្ភោធ​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​ស្វាយ​លើ

នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​លោកជំទាវ ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន​កិត្តិយស អនុប្រធាន សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​សាខា បាន​អញ្ជើញ​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​ស្វាយ​លើ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត តាជី​យាយជី ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា និង​សិស្សានុសិស្ស សរុប​៦៤៦​នាក់​។

​សូមបញ្ជាក់​ថា អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​ស្វាយ​លើ​នេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ១.២៧៤ ម៉ែត្រការ៉េ ដើម្បី​ប្រតិបត្តិការ​មនុស្សធម៌​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ជន​ងាយ​រងគ្រោះ ស្រប​តាម​បាវចនា ធ្វើ​ឱ្យ​កាន់ តែ​ច្រើន​ជាង​មុន ធ្វើឱ្យ​កាន់តែ​ល្អ ជាង​មុន​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ទៅ​ឱ្យ​បាន កាន់តែ​ឆ្ងាយ​ជាង​មុន ហើយ​ក្នុង​ឱកាស​នោះដែរ មាន​សប្បុរសជន​បាន​ចូលរួម​ថវិកា​សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​ក្នុង​ភូមិសាស្ត្រ​របស់​ស្រុក​ស្វាយ​លើ ជា​ប្រាក់​រៀល​ចំនួន ៥.១០០.០០០ រៀល និង​ប្រាក់​ដុល្លារ​អាម៉េរិក​ចំនួន​៥.៣៣០​ដុល្លារ ៕

​អត្ថបទ និង រូបថត ៖ សហការី
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​