បុរស​ម្នាក់ រួមទាំង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប បញ្ជូនទៅ​សាលាដំបូង​ខេត្ត​កាលពី​ល្ងាច​មិញ ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ លី ម៉េង​ហ៊​ម ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្លុក​ស្មាច់ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ត្រូវបាន​មន្ត្រី​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ឃាត់ខ្លួន​បាន​ក្នុង​ប្រតិបត្តិការ​មួយ ចុះបង្ក្រាប​ករណី​រក្សាទុក ជួញដូរ សំរួល និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​ភូមិ​ស្លែង​កោង ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង កាលពី​វេលា​អា​ធ្រា​ត្រ ថ្ងៃទី​១១ ខែមីនា ឆ្នាំ ២០១៩​កន្លងទៅ​ថ្មីៗ​នេះ ។

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន​៖​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន ១២​ក​ព្ចា​ប់ ស្មើនឹង​ទម្ងន់​៣​ក្រាម​ទាំង​សំបក , ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង និង​ម៉ូតូ​ចំនួន​០១​គ្រឿង ៕​