តារាភាពយន្ត​បូលីវូដ​ឥណ្ឌា សម្តែង​ការរំភើប​ជាមួយនឹង​ស្នាមញញឹម​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា​

ក្នុងឱកាស​ចូលរួម​ក្នុង​ពិធី​បំបួស និង​អភិសេក​កូន​គគីរ​ឱ្យទៅជា​សុវណ្ណ​ព្រឹក្សា​គគីរ​ទេវរាជ តាមបែប​ល​ទ្ឋិ​ព្រះ​ពុ​ទ្ឋ​សាសនា​និង​ព្រហ្មញ្ញសាសនា នៅ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ស្ថិតក្នុង​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ លោក កា​កាន តារាភាពយន្ត​បូលីវូត ឥណ្ឌា និង​ជា​អគ្គរាជទូត​សុ​ឆន្ទៈ​ដើម្បី​សន្តិភាព​ពិភពលោក ឱ្យដឹងថា​៖ នេះ​ជា​លើកទីមួយ ដែល​លោក​បានធ្វើ​ដំណើរ​មកកាន់​ទឹកដី​កម្ពុជា ថ្វីត្បិតតែ​ជា​លើកដំបូង តែ​អ្វីដែល​លោក​ចាប់អារម្មណ៍​និង​រំភើប​នោះ គឺ​ស្នាមញញឹម និង​កាយវិការ​រស់​រាយ​រាក់ទាក់​របស់​ពលរដ្ឋ​កម្ពុជា និង​ការគោរព​ប្រតិបត្តិ​ខ្ជាប់ខ្ជួន​របស់​ព្រះសង្ឃ ដូន​ជីតា ព្រឹ​ទ្ឋា​ចា​រ្យ និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ ជាពិសេស​នៅ​តំបន់​ជនបទ ប្រជាពលរដ្ឋ​កម្ពុជា គោរព និង​ប្រតិបត្តិ​បានល្អ​ទៅតាម​លំ​អាន​ប្រពៃណី​ទំនៀមទម្លាប់ លើ​ព្រះ​ពុ​ទ្ឋ​សាសនា​បាន​យ៉ាង​ត្រឹមត្រូវ ខណៈដែល​ប្រជាជន​ឥណ្ឌា​មិនសូវមាន​អ្នក​ជឿ និង​គោរព​ទទួលស្គាល់​ព្រះ​ពុ​ទ្ឋ​សាសនា​ច្រើន​ដូចនេះ​ឡើយ ។

​លោក កា​កាន បានបញ្ជាក់​ទៀតថា លោក​មក​កម្ពុជា​ជា​លើកដំបូង​នេះ ក្នុង​សកម្មភាព​មនុស្សធម៌ តាមរយៈ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ វេជ្ជបណ្ឌិត​ពី​អាល្លឺម៉ង់ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា អគ្គរាជទូត​សុ​ឆន្ទៈ​ដើម្បី​ស្ត្រី​ពី​សហគមន៍​អឺរ៉ុប តែ​ទោះជា​យ៉ាងណាក៏ដោយ​យើង លោក​នឹង​ព្យាយាម​ផ្សព្វផ្សាយ​ជួយ​ពន្យល់​ដល់​ពលរដ្ឋ​ឥណ្ឌា ឱ្យទទួល​ស្គាល់​គុណ​តម្លៃ និង​ជឿ​កាន់​តាម​ល​ទ្ឋិ​ព្រះ​ពុ​ទ្ឋ​សាសនា​ដូច​កម្ពុជា ឱ្យ​កាន់តែច្រើន​តាម​អ្វីដែល​អាចធ្វើ​ទៅបាន ហើយនឹង​នាំយក​ទិដ្ឋភាព​ពី​កម្ពុជា ទៅប្រាប់​ដល់​ប្រជាពលរដ្ឋ​ឥណ្ឌា​ថា កម្ពុជា ជា​ប្រទេស​គោរព​ព្រះ​ពុ​ទ្ឋ​សាសនា​ច្រើនជាងគេ ។

​លោក កា​កាន បានបញ្ជាក់​បន្ថែមទៀត​ថា ថ្វីត្បិតតែ​លោក​កើត​នៅក្នុង​គ្រួសារ​គោរព​ល​ទ្ឋិ​ព្រហ្មញ្ញសាសនា តែ​លោក​បាន​ងាក​មក​គោរព និង​ជឿជាក់​លើ​ព្រះ​ពុ​ទ្ឋ​សាសនា​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ក្រោយពី​លោក​បានក្លាយ​ទៅជា​តារា​ភាព​បូ​លី​ហូដ​របស់​ប្រទេស​ឥណ្ឌា ក្នុងអំឡុង​ពេលដែល​លោក​បាន​សម្តែង​ជា​តួអង្គ​ព្រះ​សម្មាស​ម្ពុ​ទ្ឋ​នៃ​រឿង​ប្រវត្តិ​ព្រះ​ពុ​ទ្ឋ​ហើយ​លោក​យល់ថា ព្រះ​ពុ​ទ្ឋ​សាសនា និង​ព្រហ្មញ្ញសាសនា ជា​បុត្រ​ស​ម្ព័​ន្ឋ​ប្រៀប​បីដូច​ជា​បងប្អូន​នឹង​គ្នា បន្ថែម​ពីនេះ​សាសនា​ណាក៏ដោយ សុ​ទ្ឋ​តែមាន​តួនាទី​សំខាន់​ជួយ​អប់រំ​មនុស្ស​គ្រប់​កាលៈទេសៈ​នៅក្នុង​សង្គម​មនុស្សជាតិ ដូច្នេះ​តាមរយៈ​នេះ សូម​ផ្តាំផ្ញើ​ដល់​ប្រជា​ពុ​ទ្ឋ​បរិស័ទ ក៍​ដូចជា​អ្នក​គោរព​សាសនា​ផ្សេងៗ​ទាំងអស់​ក្នុង​ពិភពលោក ត្រូវ​រក្សា​ភាព​ស្ងប់​ក្នុង​ចិត្ត តាមរយៈ​នៃ​ការ​បដិបត្តិ​តាម​លំ​អាន​ព្រះ​ពុ​ទ្ឋ​សាសនា គឺ​មេត្តា ករុណា មុទិតា និង​ឧបេក្ខា ដូច​ព្រះ​ពុ​ទ្ឋ​ទ្រង់​បាន​សម្តែង​ថា សន្តិភាព​កើតមាន​នៅក្នុង​ចិត្ត​យើង ។

​បើតាម​ថេរ​ដិ​ការបស់​ព្រះ​តេជគុណ ជុ​ត សំ​អូន ព្រះគ្រូ​ចៅអធិការ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ បាន​បញ្ជាក់ថា ពិធី​បំបួស និង​អភិសេក​កូន​គគីរ​នាពេល​នេះ ដើម្បី​ប្រារ​ព្ឋ​គម្រប់​ខួប​១០២​ឆ្នាំ​នៃ​ការកកើត​វត្ត​ផង និង​ដាំ​ជួស​នូវ​កូន​គគីរ ដើម្បី​បន្តវេន​ដល់​ដើម​គគីរ​ដ៏​ធំ​ដែលមាន​នៅក្នុង​វត្ត​កាលពី​គ្រា​មុន និង​ឱ្យស្រប​ទៅនឹង​ឈ្មោះ​ហៅថា​វត្ត​គគីរៗ​ផងដែរ ព្រោះថា​កាលពី​ដើមឡើយ ទី​ដែល​ដាំ​កូន​គគីរ​នេះ មាន​ដើម​គគីរ​ដ៏​ធំ​មួយ​ទំហំ​ជាង​៥​ឱប​មនុស្ស​ធំ ដូច្នេះ​យើង​យក​កូន​គគីរ​មក​ដាំ​ពីលើ​ស្នាម​ដើម​គគីរ​ចាស់​នោះ សម្រាប់​ជា​សម្បត្តិ​រួម​ក្នុង​អារាម ៕