ចំណាប់អារម្មណ៍​របស់​យុវជន​ខ្មែរ លើ​ភាពយន្ដ​ចិន និង​កម្ពុជា​

ក្នុងឱកាស​នៃ​ការដាក់​បញ្ចាំងភាពយន្ដ​ចល័ត​រួមគ្នា រឿង​ចិន​និង​រឿង​ខ្មែរ​ល្បីៗ ដើម្បី​អបអរ​ទិវា​ខួប​១០​នៃ​ការបង្កើត​វិទ្យុជាតិ​មិត្ដភាព​កម្ពុ​ជា ចិន និង ដើម្បី​ចែករំលែក​វប្បធម៌ និង​អរិយធម៌​គ្នា​ទៅវិញទៅមក នៅក្នុង​ក្រុង​សៀមរាប រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០៩​ដល់​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ ក្រុម​យុវជន​ខ្មែរ និង​សាធារណៈជន​មួយចំនួន នៅក្នុង​ក្រុង​សៀមរាប បាន​សម្ដែង​នី​ការ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ខ្សែភាពយន្ដ​របស់​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ដោយសារតែ​រឿង​និមួយៗ បាន​បង្កប់​អត្ដ​ន័យ​យ៉ាង​ជ្រាលជ្រៅ និង​អប់រំ​មនុស្ស​ឲ្យ​ចេះ​តស៊ូ និង​អត់ធ្មត់​គ្រប់យ៉ាង រហូត​ទទួលបាន​ជោគជ័យ​លើ​មុខជំនាញ​និមួយៗ ជា​ពិសេស​តាមរយៈ​ខ្សែភាពយន្ដ​នេះ ធ្វើឲ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​ចងមេត្រី​ភាព​ជាមួយ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​បន្ថែមទៀត ។

​លោក ហ្វឺង ហ៊ុយ អគ្គនាយក​វិទ្យុ​មិត្ដភាព​កម្ពុជា ចិន បានឲ្យដឹងថា ខ្សែភាពយន្ត​ចល័ត​ចិន និង​ខ្សែភាពយន្ដ​ខ្មែរ​នេះ ជា​រឿង​ដែល​ល្បី ដែល​និពន្ធ​ឡើង​សម្រាប់​អប់រំ និង​ផ្សព្វផ្សាយ ពី​វប្បធម៌ និង​អរិយធម៌ ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ក្រោម​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ក្រសួង​វ​ប្បធ​ម៍​និង​វិចិត្រសិល្ប​: ហើយ​នឹង​ចាក់​បញ្ចាំង​នៅតាម​បណ្តា​តំបន់​ទាហាន​សេដ្ឋកិច្ច​ពិសេស និង​តំបន់​ជនបទ​មួយចំនួន​នៅក្នុង​ខេត្ត​នានា ដូចជា​ខេត្ត​សៀមរាប , ស្វាយរៀង , កំពង់ស្ពឺ , កំពង់ចាម , ព្រះសីហនុ , កោះកុង , ព្រះវិហារ និង ខេត្ត​បាត់ដំបង ដើម្បី​ទស្សនា​កំសាន្ត​នឹង​បាន​ស្គាល់​ពី​វប្បធម៌​ផងដែរ ដើម្បី​អបអរសាទរ​វិទ្យុ​មិត្ដភាព​កម្ពុជា រយៈពេល​១០​ឆ្នាំ ។

​សូមបញ្ជាក់​ថា ខ្សែ​ភាព​ដែល​កម្ពុជា​យក​មក​បញ្ចាំ​ង​រួម​គ្នា​រយៈពេល​បី​ថ្ងៃ​នោះ​មាន​ចំនួន​៦​រឿង ក្នុង​នោះ​រឿង​ខ្មែរ​មាន​ចំនួន​បី​រឿង គឺ​រឿង​លោកឪពុក , ខ្យល់​បាត​ព្រែក និង​រឿង​ម្ចាស់​កំបិត​ត្នោត ហើយ​រឿង​លោកឪពុក បាន​ទទួល​ជោគជ័យ​ដោយ​មាន​ការគាំទ្រ​ពី​មហាជន​យ៉ាងច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ឈុត​ឆាក​ដ៏​ទាក់ទាញ និង​កំសត់​បំផុត​សម្រាប់​ជីវភាព​រស់នៅ​របស់​ខ្មែរ​យើង ។

​ចំណែក​ប្រទេស​ចិន​មាន​ចំនួន​៣​រឿង គឺ​រឿង​អ្នក​ចំបាំង​ច​ចក , កុង​ហ្វូ​យូ​ហ្គា និង រឿង​ក្រុម​នារី​ខ្សល់ព្យុះ ដែល​រឿង​ទាំងនេះ គឺ​អ្នកនិពន្ធ​បានលើកឡើង​ពី​នារី​មួយក្រុម​នៅតាម​ជនបទ​ព្រៃភ្នំ ដែលជា​អ្នក​ស្រឡាញ់​កីឡាបាល់ទាត់ ហើយ​តស៊ូ​យ៉ាង​ស្វិតស្វាញ​រហូត​ការ​ខំប្រឹងប្រែង​ប្រគួត​ពួកគេ​ទទួលបាន​ជោគ​ជ័យ និង​ជា​រឿង​ដែល​មាន​បាញ់ប្រហារ​គ្នា ៕

 

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​