មេឃុំ​ឃុន​រាម អះអាង​ពី​គុណភាព​ផ្លូវ​ដែល​កំពុង​ជួសជុល​


នៅក្នុង​ឃុំ​ឃុន​រាម កំពុង​ធ្វើ​ការជួសជុល​ផ្លូវ​មួយ​ខ្សែ​ដែល​ស្ថិត​ក្នុង​ភូមិ​ទួល​គ្រួស និង​ភូមិ​ពើង​ឆ័ត្រ ដែល​បាន​ដំណើរការ​អនុវត្តន៍ ពី​ខែ​កក្កដា ឆ្នាំ​២០១៨ ក្នុងនោះ​លោក​មេឃុំ ក៏​បាន​អះអាង​ថា ការជួសជុល​នេះ​នឹង​មាន​គុណភាព​ខ្ពស់​។

​លោក កាយ កុច មេឃុំ​ឃុន​រាម លើកឡើង​បែប​នេះ​នៅក្នុង​កម្មវិធី​សន្ទនា​មតិ របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣MHz ខេត្តសៀមរាប​។ លោក​បាន​បង្ហាញ​ទៀត​ថា មុននឹង​ការ​ធ្វើ​ការជួសជុល​ផ្លូវ គឺ​មាន​ការត្រួតពិនិត្យ​បច្ចេកទេស​ច្បាស់លាស់ ហើយ​មាន​កិច្ចសន្យា​នៃ​ការបើក​ថវិកា​ដល់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នេះ ដូចនេះ​បើ​ក្រុម​ធ្វើ​ផ្លូវ​មិនមាន​គុណភាព ខាង​លោក​មិន​បើក​ថវិកា​ឲ្យ​នោះ​ទេ​។

​លោក​មេឃុំ​ឃុន​រាម បញ្ជាក់ទៀតថា ផ្លូវ​នេះ​ប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ ដែល​មាន​ទឺកប្រាក់​ចំនួន ១៤០​លាន​រៀល ហើយ​បច្ចុប្បន្ន​ផ្លូវ​មួយ​ខ្សែ​នេះ កំពុង​ផ្អាក​ធ្វើ​ជា​បណ្តោះអាសន្ន និង​ចុះ​អនុវត្តន៍​ធ្វើ​វិញ​នៅ​ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​៕

 

អត្ថ​បទព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ហាង​ សុជាតា