ចៅសង្កាត់រង​ទី​១​គោកចក ថា ឆ្នាំ​២០១៩​នឹង​ធ្វើ​ការជួសជុល​ផ្លូវ​ចំនួន​៤​ខ្សែ​

ចៅសង្កាត់រង​ទី​១​គោកចក នឹង​ធ្វើ​ការជួសជុល​ផ្លូវ​ចំនួន​៤​ខ្សែ​នៅក្នុង​ឆ្នាំ​២០១៩ ខាងមុខនេះ ដែល​ជា​គម្រោង​របស់​ខេត្ត និង​មាន​ការចូលរួម​មូលនិធិ​របស់​សង្កាត់​ឆ្នាំ​២០១៩​ផងដែរ ។ គម្រោង​ផ្លូវ​ដែល​នឹង​ធ្វើ​ការជួសជុល​បន្ត​នេះ ជា​លក្ខណៈ​ចាក់​បេតុង និង​ចាក់​កៅស៊ូ សម្រាប់​គម្រោង​ផ្លូវ​ទី​១ នៅក្នុង​ភូមិ​គោក​បេង ជួសជុល​បន្ត​ប្រវែង ប្រហែលជា​១០០០​ម៉ែត្រ ទី​២ នៅ​ក្នុង​ផ្លូវ​២២ ខាងជើង​វត្ត​ថ្មី ចាក់​កៅស៊ូ ទី​៣ ផ្លូវ​នៅ​សាលា​ផ្លរីដា ចាក់​បេតុង និង​ទី​៤ ផ្លូវ​ទៅ​កាន់​សាលាក្រុង ចាក់​បេតុង គម្រោង​ផ្លូវ​ទាំងនេះ​គឺជា​របស់ ខេត្ត​និង​មាន​ចូលរួម​ពីមូនិ​ធិ​សង្កាត់ ។

​លោក នឹម សុន ចៅសង្កាត់រង​ទី​១ គោកចក បានលើកឡើង​បន្ថែមថា ការធ្វើ​បែប​នេះ​ឆ្លើយ​តប​ទៅ​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​តែងតែ​ធ្វើ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​ធ្វើ​ការជួសជុល ។ ជាមួយគ្នានេះដែរ លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ នៅពេល​ដែល​ទទួល​បាន​ផ្លូវ​ស្អាត​ប្រើប្រាស់​ហើយ សូម​ចូលរួម​ថែរក្សា​ទាំងអស់គ្នា ។

​ការលើកឡើង​បែប​នេះ​របស់ លោក នឹម សុន ចៅសង្កាត់រង​ទី​១ គោកចក នៅក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM ជាតិ​នគរ​ភ្នំ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​៖​ការឆ្លើយតប​តម្រូវកា​រ​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​គោកចក​៕

 

អត្ថ​បទ​៖ លោក​ សឿង​ សារិន