ស្ត្រី​ក្នុង​ស្រុក​ចំនួន​ពីរ​​នៅ​ខេត្ត​សៀមរាប​ទទួលបាន​ប្រាក់កម្ចី ដើម្បី​បង្កើត​មុខរបរ ពី មន្ទីរ​អភិវឌ្ឍន៍ជនបទ​

លោក ទេព ប៊ុន​ជី ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​ជនបទ នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត សៀមរាប មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា សព្វថ្ងៃ​នេះ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​បាន​ផ្តល់ប្រាក់​កម្ចៃ​ឲ្យទៅ​ស្ត្រី​នៅ​ជនបទ ដើម្បី​បង្កើត​មុខរបរ ឬ​ពង្រីក​មុខរបរ​របស់​ខ្លួន​ឲ្យមាន​ភាព​រីកចម្រើន ដោយ​ជួយ​ផ្តល់​ជា​ប្រាក់ កម្ចី ហើយ​ការជួយ​បែបនេះ តាមរយ​:​កញ្ចប់​ថវិកា​ពី​អង្គការ​រ៉ា​ឆា​ប្រចាំ​ខេត្ត​សៀមរាប​។ ចំពោះ​ការផ្តល់ជូន​ដល់​ស្ត្រី​ទាំងនោះ​មាន​តែ​ចំនួន​២​ស្រុក​ប៉ុណ្ណោះ គឺ​ស្រុក​ក្រឡាញ់ និង​ស្រុក​បន្ទាយស្រី​។​
Clip: (​ការិយាល័យ​ខ្ញុំ​បាន​ទទួល​បន្ទុក​ការងារ​បី ដែល​កំពុង​ដំណើរការ កំពុង​អនុវត្ត និង​ត្រៀម​អនុវត្ត ទី​១ យើង​បាន​ផ្តល់​ប្រាក់​កម្ចី ទុន​នឹង​បានមក​ពី​អង្គការ​រ៉ា​ឆា​។ យើង​ផ្តល់​ទុន កម្ចី​ហ្នឹង​ដល់​ប្រជាជន​តាម​មូលដ្ឋាន ពិសេស​យើង​ផ្តល់​លើ​២​ស្រុក​ទេ​គឺ ស្រុក​ក្រឡាញ់ និង​បន្ទាយស្រី​។ ក្នុង​ការផ្តល់​ទុន​នោះ​ធំ​បំផុត​គឺ​(១​លាន​រៀល​) ការផ្តល់​នោះ​យើង​បាន​ផ្តល់ កំពុង​ចរាចរ​សាច់ប្រាក់​ចំនួន (១២០​លាន​) អ្នក​ដែល​បាន​ទទួល​ផល​ពី​កម្ចី​នេះ​មាន​ចំនួន ១៣២​នាក់ ក្នុងនោះ​ស្ត្រី​១០៧​នាក់ អញ្ជឹង​មាន​២៧​ក្រុម គាត់​យក​ដើម្បី​បង្កើត​មុខរបរ​ថ្មី និង​ពង្រីក​មុខរបរ ហើយ​ក្នុងនោះ​មុខរបរ​ដែល​យើង​ធ្វើ​តាម​ការសម្ភាសន៍​នោះ គឺ​មាន​បី​ទី​១ ធ្វើស្រែ ប្រហែលជា​៥០​គ្រួសារ នេះ​របាយការណ៍​នៅ​ខែ​៥ ចិញ្ចឹមសត្វ ២៣​គ្រួសារ ហើយ​៥៩​គ្រួសារ​គឺ មុខរបរ​តូចតាច​អាច​លក់​មុខរ​បរចាប់​ហួយ​។​ល​។​)

លោក ទេព ប៊ុន​ជី លើកឡើង​បែប​នេះ​បន្ទាប់​ពី​មាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង ស្រុក​អង្គរធំ ថា ស្ត្រី​មួយ​ចំនួន​ខ្លះ​នៅ​មិនទាន់​មាន​មុខរបរ​ជា​ក់លាក់​នៅឡើយ​ទេ ហើយ​សព្វថ្ងៃ នេះ​អាជ្ញាធ​រហាក់​មិនសូវ​មាន​ការយកចិត្ត​ទុកដាក់​ក្នុង​ការជួយ​បណ្តុះបណ្តាល​លើ​បញ្ហា​នេះ​ផងដែរ​។​
Clip: (​អត់​ដែល​បាន​គ្រូ​អង្គការ​ណា​មក​បង្រៀន​ទេ​មានតែ​ដាំ​ខ្លួនឯង​ជំនាញ​ខ្លួនឯង​ធម្មជាតិ​ទាំងអស់ ធ្វើស្រែ ដាំ​ដំណាំ​គ្រប់​មុខ​ខ្លួន​ឯង មិនដឹង​ថា​ពិបាក​យ៉ាងណា ខំ​តែ​ខ្លួនឯង​។ ចង់បាន​ឲ្យ​ចុះ​មក​បង្រៀន មិនដឹង​ដាំ​យ៉ាង​ម៉េច​បាន​ល្អ ខ្ញុំ​អត់​ដឹង​ដែរ​។​)

អត្ថ​បទ​ព័ត៌មាន​ដោយ​​៖ អ្នក​នាង​ ស៊ូ​ រក្សា