បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​ឃាត់ខ្លួន ជាប់​សង្ស័យ​លើ​ករណី​សម្លាប់​មនុស្ស​

លេ​ា​ក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ រុន រ៉ូ​ន ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​ឃាត់ខ្លួន ជាប់​សង្ស័យ​លើ​ករណី​សម្លាប់​មនុស្ស ដែល​ត្រូវជា​ក្មួយ​ស្រី​បង្កើត​របស់ខ្លួន ។

​លេ​ា​ក ទេព ចាន់ណា បាន​ឲ្យ​ដឹង​ទៀតថា ការឃាត់ខ្លួន​នេះ បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​មួយ​បាន​កេ​ី​ត​ឡេ​ី​ង​នៅ​ចំណុច​ផ្ទះ​
​របស់​ជនរងគ្រោះ​ស្ថិតក្នុង​ភូមិ​ដំ​ដែក​លើ កាលពី​វេលា​ម៉ោង ០៩:០០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ​
​ដែល​ជនរងគ្រោះ​ឈ្មោះ លឹម រា​នី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន ត្រូវបាន​ជនសង្ស័យ​វាយ​នឹង​ដំបង​ឈើ​ជ្រុង ត្រូវចំ​ក្បាល បណ្ដាលឱ្យ​ជនរងគ្រោះ ស្លាប់បាត់​បង់ជីវិត ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។

​លេ​ា​ក ទេព ចាន់ណា បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ជនសង្ស័យ មាន​សតិ​មិន​ប្រក្រតី ហើយ​បាន​គិតថា​ជនរងគ្រោះ ជេរប្រមាថ​ខ្លួន រួច​ក៏​ទាញ​ដំបង​វាយ​ទៅលើ​ជនរងគ្រោះ​តែម្តង ហើយ​ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ដំ​ដែក បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វេ​ី​ការពិនិត្យ និង​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដេ​ី​ម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​