បុរស​ម្នាក់​រស់នៅក្នុង​ស្រុក​ប្រាសាទបាគង ចង​-​ក​សម្លាប់ខ្លួន ដោយសារ​បញ្ហា​ស​សៃ​ប្រាសាទ​ខួរក្បាល​ធ្ងន់ធ្ងរ​

សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩  បុរស​ម្នាក់​ឈ្មោះ សោ​ន ជា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង បានធ្វើ​អត្តឃាត ដោយ​ចង​-​ក​សម្លាប់​ខ្លួនឯង នៅលើ​ដើម​ព្រីង​ខាងក្រោយ​ផ្ទះ ដោយ​ខ្សែ​នីឡុង​ពណ៌​ខ្មៅ ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ក្រេ​ា​យ​ពី​ទទួលបាន​ការរាយការណ៍ កម្លាំង​នគរបាល​ជំនាញ​បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​ង​កេ​ី​ត​ហេតុ និង តាម​ការបំភ្លឺ​ពី​បងប្អូន បាន​ឲ្យ​ដឹងថា​មូលហេតុ​នេះ គឺអាច​មកពី​ជនរងគ្រោះ​ធ្លាប់មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនដង បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ស​សៃ​ប្រាសាទ​ខួរក្បាល​ធ្ងន់ធ្ងរ ៕​