ឃុំ​មាន​ជ័យ ធ្វើការ​អភិវឌ្ឍន៍​គម្រោង​២ ក្នុង​ខែ​ឆ្នូ ឆ្នាំ​២០១៨ នេះ​

លោក ថន ប៊ុន​ថង មេឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ប្រាប់​នៅក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នរគ​ភ្នំ​១០៣MHz ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍​ឃុំ​មាន​ជ័យ ឃុំ​មាន​គម្រោង​អភិវឌ្ឍន៍​ក្នុង​ឃុំ ចំនួន​០២ និង​អនុវត្តន៍​នៅក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។

​មេឃុំ​មានជ័យ បាន​បន្តទៀតថា គម្រោង​ចំនួន​០២​នេះ​មាន​ទី​០១ គឺ​ជួស​ជួល​ផ្លូវ​ដីសរ មាន​ប្រវែង​១៨៥០​ម៉ែត្រ ឆ្លងកាត់​ចំនួន ០២ ភូមិ គឺ​ភូមិ តា​ប្រាក់ និង ភូមិ​ដូន​នំ ប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ​ដែល​មាន​ចំនួន ៥៨៤០០០០០​រៀល​(​ហា​ស៊ិប​ប្រាំបី​លាន​បួន​រយ​ពាន់​រៀល​) ដែល​ចាប់​អនុវត្តន៍​គម្រោង​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៨ ហើយ​បញ្ចប់​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​។

​លោក ថន ប៊ុន​ថង បញ្ជាក់ទៀតថា សម្រាប់​គម្រោង​ទី​០២ គឺ​ធ្វើ​ប្រឡាយ ក្នុង​ភូមិ​ដូន​នំ និង​ភូមិ​ជា​ស្មន់ ចំណាយ​ថវិកា​ឃុំ​២០​លាន​រៀល និង​ថវិកា​គម្រោង​ការប្រែប្រួល​អាកាសធាតុ ៤០​លាន​រៀល ប្រឡាយ​ប្រវែង​៧៥០​ម៉ែត្រ លូ​១​កង់ ដេញថ្លៃ​គម្រោង​នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​ពេល​ដេញថ្លៃ​រួច​នឹង​ចាប់​អនុវត្តន៍​នៅ​ខែ​ឆ្នូ ឆ្នាំ​២០១៨៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ហាង​ សុជាតា