ម្សិលមិញ ក្រសួង​អប់រំ យុវជន និង កីឡា បានចេញ​លិខិត​កំណត់​ពេលវេលា​បង្រៀន និង រៀន ក្នុង​រដូវប្រាំង​ដែលមាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​

កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ក្រសួង​អប់រំ យុវជន និង កីឡា បានចេញ​លិខិត​មួយ ជម្រាប​ដល់​មន្ទីរអប់រំ យុវជន និង កីឡា​រាជធានី ខេត្ត ស្ដីពី​ការអនុវត្ត​ម៉ោង​បង្រៀន និង រៀន​ក្នុង​រដូវប្រាំង​ដែលមាន​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​អាចមាន​សីតុណ្ហភាព​លើសពី ៤០ អង្សារ នៅ​ចន្លោះ​ម៉ោង​១០​ព្រឹក រហូតដល់​ម៉ោង​២​រសៀល ។

​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​ហានិភ័យ និង​ចៀសវាង​ជំងឺ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ការរៀនសូត្រ និង​ការបំពេញ​ការងារ​រប​ស់សិ​ស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ក៏ដូចជា​កុមារ​តូចៗ ក្រសួង​ស្នើឱ្យ​គ្រប់​គ្រឹះស្ថាន​ទាំងអស់​បង្រៀន ពេលព្រឹក ចូលរៀន​នៅ​ម៉ោង​៧:០០ ចេញ​ម៉ោង​១០:៣០ និង ពេល​រសៀល​ចូលរៀន​នៅ​ម៉ោង​១៣:៣០ ចេញ​ម៉ោង​១៧:០០ ៕​