ក្រសួង​សាធារណការ នឹងធ្វើ​ការផាកពិន័យ​លើ​សេវាសាធារណៈ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ដែល​មិន​បានមក​បន្ត​សុពលភាព ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា​នេះ​ទៅ​

​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ក្រសួង​នឹង​អនុវត្ត​ការ ផាកពិន័យ​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ ចំពោះ​ភាពយឺតយ៉ាវ ឬ​មិន​បានមក​បន្ត​សុពលភាព​លើ​ការប្រើប្រាស់​សេវាសាធារណៈ វិស័យ​ដឹកជញ្ជូន​ផ្លូវគោក តាម​ការកំណត់​របស់​ក្រសួង រួមមាន​៖
១. លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ដឹកជញ្ជូន ,
២.​ការចុះបញ្ជី​រថយន្ត​ផ្លាកលេខ AT ឡើងវិញ ,
៣. ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ និង​អាជីវកម្ម​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​យានយន្ត និង​
៤. បណ្ណ​បើកបរ​យានយន្ត វិញ្ញាបនបត្រ​បញ្ជាក់​ស​ម​ត្ថ​ភាព​គ្រូបង្រៀន​បើកបរ​យានយន្ត និង​លិខិត អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​បង្រៀន​បើកបរ​យានយន្ត ៕