ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រកាសថា ចាប់ពី​ថ្ងៃទី​០៧​ដល់​ថ្ងៃទី​០៩ ខែតុលា​នេះ កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កើនឡើង​

តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់ពី​បានធ្វើ​ការតាមដាន ការវិវត្ត​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប បាន​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង នឹង​អាច​កើតមាន​ជា​វិ​សម្ពាធ​ទាប (Tropical Depression) ឬ​ជា​ព្យុះ (Tropical Storm) ដើរ​សំដៅ​ឆ្ពោះ​ចូលដល់​លើ​ភាគខាងត្បូង ប្រទេស​វៀតណាម នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០ ដែល​ស្ថានភាព​អាកាសធាតុ​បែបនេះ នឹងធ្វើ​ឱ្យ​បណ្ដា​ខេត្ត​ស្ទើរ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ នឹង​អាចមាន​ភ្លៀង និង​ខ្យល់​កើនឡើង ៕
​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖