ក្រសួងទេសចរណ៍​កម្ពុជា រៀបចំ​សន្និសីទ​មេគង្គ​-​ឡាន​ឆាង នៅ​ខេត្តសៀមរាប ស្តីពី​ការបកស្រាយ​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ និង​វប្បធម៌ ឆ្ពោះទៅ​រកម​គ្គុ​ទ្ទេស​ក៏ ប្រកបដោយ​គុណភាព និង​ទេសចរ​ពេញចិត្ត​-​ក​ម្រឹត​១

​នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រសួងទេសចរណ៍​កម្ពុជា បានរៀបចំ​អង្គ​សន្និសីទ​ថ្នាក់​តំបន់​មេគង្គ​-​ឡាន​ឆាង ស្តីពី​ការបកស្រាយ​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ និង​វប្បធម៌ ឆ្ពោះទៅ​រកម​គ្គុ​ទ្ទស​ក៏ ប្រកបដោយ​គុណភាព និង​ទេសចរ​ពេញចិត្ត​-​ក​ម្រឹត​១ ក្រោម​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង ក្រោម​អធិបតីភាព​ឯកឧត្តម ហោ មុនី​រ័ត្ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ មកពី​បណ្តា​ប្រទេស​ចំនួន​៦ រួមមាន កម្ពុជា ចិន ថៃ មី​យ៉ាន់​ម៉ា វៀតណាម និង​ប្រទេស​ឡាវ ។​

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ផ្អែកលើ​លទ្ធភាព​នៃ​ធនធាន​សក្តានុពល​រប​ស់​ខ្លួន​នៅក្នុង​ខេត្តសៀមរាប បានអនុញ្ញាត​ឱ្យ​ខេត្ត​នេះ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន ៣.២៤៩.៧៤៧ នាក់​ជាមួយនឹង​ការកើនឡើង ៥.៣​ភាគរយ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន ២,៥៩០.៨១៥ នាក់​នៅ​ឆ្នាំ ២០១៨ ជាមួយនឹង​កំណើន ៥,៤​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៧ ដូច្នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ​ដែលមាន​ការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ យើង​ត្រូវ​អភិរក្ស​និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ក៏ដូចជា​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ តំបន់​ធម្មជាតិ ជាពិសេស​ជីវចម្រុះ​នៅ​បឹង​ទន្លេសាប​និង​តំបន់​ជុំវិញ ហើយ​យើង​ក៏ត្រូវ​ពង្រឹង​អនាម័យ​បរិស្ថាន និង​បង្កើន​គុណភាព​សេវាកម្ម ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​រប​ស់​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​បំពេញ​“ ទីក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត​សេវាកម្ម​ល្អ​” និង​“ កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ​” ។​

​លោក Liu Zhi Jie ប្រធានការិយាល័យ​កុងស៊ុល នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ខេត្តសៀមរាប មានប្រសាសន៍ថា ៖ ការបង្ហូរ​ប្រជាពលរដ្ឋ ចេញ​ធ្វើដំណើរ​កំសាន្ត​ទៅកាន់​ពិភពលោក ដែលជា​ផ្នែក​មួយ​នៅក្នុង​គំនិត​ផ្តួចផ្តើម​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា ចិន​គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​បំផុត​របស់​ពិភពលោក ។​

​ឯកឧត្តម ហោ មុនី​រ័ត្ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ៖ មគ្គុទ្ទេសក៍​ទេសចរណ៍ មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​បកស្រាយ​ពន្យល់​ដល់​ភ្ញៀវទេសចរ​អំពី​ប្រវត្តិសាស្ត្រ បង្ហាញ​ឲ្យ​ភ្ញៀវ​បាន​យល់​ស្គាល់​ច្បាស់ អំពី​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ​-​វប្បធម៌ និង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ផ្សេង ៗ ទៀត ខណៈ​ផ្ទះមួយ ឬ​ភូមិ​មួយ វា​ហាក់ដូចជា​គ្មានអ្វី​ទាំងអស់ ហើយ​គ្មានអ្វី​ត្រូវ​ចាប់អារម្មណ៍ និង​មិន​អាចមាន​ថ្ងៃក្រោយ​សម្រាប់​ការវិលត្រឡប់​សារជាថ្មី នោះឡើយ បើសិនជា​ម្ចាស់ផ្ទះ មិនបាន​បង្ហាញ មិន​រាក់ទាក់ និង​មិនចេះ​គួរសម​ចំពោះ​ភ្ញៀវ ។​

 

​ឯកឧត្តម ហោ មុនី​រ័ត្ន បានបញ្ជាក់​បន្ថែមថា នៅក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ទីផ្សា​ទេសចរណ៍​ចិន បណ្តា​ប្រទេស​ដែល​ស្ថិតនៅក្រោម​ខ្សែទឹក​តែមួយ​នៃ​តំបន់​មេគង្គ ដែល​កំពុង​ឆ្ពោះទៅរក​ការកសាង​អនាគត​តែមួយ វាសនា​តែមួយ នឹងត្រូវ​បានគិត​គូរ អំពី​យុទ្ធសាស្ត្រ​ទីផ្សារ​របស់ខ្លួន សន្និសីទ​នេះ សំដៅ​ពង្រឹង​ការ​រឹតចំណង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ សិក្សា​ស្វែងយល់ អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ដោយ​ឈរលើ​គោលដៅ​នៃ​ការប្រកួតប្រជែង​ទីផ្សារ​ទេសចរណ៍​ចិន និង​ជា​បទពិសោធន៍​សម្រាប់​ទីផ្សារ​ទេសចរណ៍​ដទៃទៀត ដូច្នេះ​ម្ចាស់ផ្ទះ​នីមួយៗ ត្រូវមាន​យុទ្ធសាស្ត្រ​ទីផ្សារ​ចិន ដែល​ក្នុងនោះ​បញ្ហាសំខាន់​គឺ​ការស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ អំពី​អ្វី​ដែលជា​តម្រូវកា​រ ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ ដោយ​ចាប់​រាប់​ពី​ការនិយាយស្តី​ប្រាស្រ័យ​ទាក់ទង វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការហូបចុក ស្នាក់នៅ ជាដើម ៕​